ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Condo ដ៏​ទាន់សម័យ​របស់ ជីប ម៉ុង លែន ចាប់​បើក​លក់​ហើយ ជាមួយ​ការ​បង់​រំលស់​​ឥត​ការ​ប្រាក់​រហូត​ដល់​២​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បើក​សម្ពោធ​លក់​ជា​ផ្លូវការ ផាក លែ​ន ខុន​ដូ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បើក​សម្ពោធ​លក់​ជា​ផ្លូវការ ផាក លែ​ន ខុន​ដូ ធី​ខេ ស្ថិត​នៅ​ក្នុង​តំបន់​​សែន​សុខ ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង និង​នៅ​ជិត​តំបន់​ពាណិជ្ជកម្ម​សំខាន់​ៗ​ដូច​ជា Chip Mong Sen Sok Mall, Makro, Global House ,​ផ្សារ AEON, TK Avenue មន្ទីរពេទ្យ សាលារៀន និងភោជនីយដ្ឋាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ផាក លែ​ន ខុន​ដូ ធី​ខេ ស្ថិត​នៅ​លើ​ផ្លូវ​ម៉ុង​រិ​ទ្ធី ដែល​មាន​ចម្ងាយ​ត្រឹមតែ 300 ម៉ែត្រ​ពី​រង្វង់​មូល​កាំ​កូ​។

ផាក លែ​ន ខុន​ដូ ធី​ខេ មាន​កម្ពស់​២៦​ជាន់ ជាមួយនឹង​ចំណតរថយន្ត​កម្ពស់​បួន​ជាន់ សួន​កុមារ​ធំ​ទូលាយ ក្លឹ​ប​ហាត់ប្រាណ​ទំនើប អាង​ហែល​ទឹក​លើ​អាកាស កន្លែងធ្វើការ​រួម​គ្នា (Co-working Space) ផ្លូវ​សម្រាប់​​រត់​ហាត់ប្រាណ​លើ​អាកាស (Jogging Track) សួន​ច្បា​រលើ​អាកាស​សម្រាប់​លម្ហែកាយ និង​ទីលាន​លើ​អាកាស (Sky Pavillion) សម្រាប់​រៀបចំ​កម្មវិធី​ជួបជុំ​ផ្សេង​ៗ​។ ផាក លែ​ន ខុន​ដូ ធី​ខេ ត្រូវ​បាន​សាងសង់​ពី​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​ដើម្បី​ផ្តល់​លំនៅ​ឋាន ដ៏​រឹង​មាំ និង ទំនើប​ទាន់សម័យ​ជូន​អតិថិជន​។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ លោក លាង ហេ​ន​រី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​មាន​ប្រសាសន៍​ថា «ផាក លែ​ន ខុន​ដូ ធី​ខេ ត្រូវ​បាន​បង្កើត​ឡើង​បន្ថែម​ពីលើ​ប្រភេទ​គម្រោង​លំនៅ​ដ្ឋា​ន​ផ្ទះ​វីឡា និង​ហ្ស​ប​ហោ​ស៍ របស់​យើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​និន្នាការ​របស់​មនុស្ស​សម័យ​ថ្មី​ដែល​និយម​ជ្រើស​យក​លំនៅ​ដ្ឋា​ន​ដែល​មាន​តម្លៃ​សមរម្យ និង​មាន​ផាក​សុភាព សុវត្ថិភាព សេវាកម្ម​ចម្រុះ ទីតាំង​អំណោយផល និង​ជា​ពិសេស​ការ​ស្នាក់​នៅ​ដែល​ប្រកបដោយ​ស្តង់ដា » ។​

ក្នុង​ថ្ងៃ​បើក​លក់​នេះ​ផង​ដែរ យើង​សង្កេត​ឃើញ​ថា ​មានការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អតិថិ​ជន ​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ក៏​ដូច​ជា​ទស្សនា​បន្ទប់​គំរូ​ពិត​ផង​ដែរ​។ លោក​អ្នក​អាច​ក្លាយជា​ម្ចាស់​ខុន​ដូ​ដ៏​ស្រស់​ស្អាត​នេះ​បាន​ភ្លាម​ៗ ដោយ​បង់​ត្រឹមតែ $499 ក្នុង​មួយ​ខែ ក៏​ដូច​ជា​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់ 5% និង ការ​បង់​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ ២ ឆ្នាំ​ទៀត​ផង​។

សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​គម្រោង​ថ្មី​នេះ អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​នៅ​ការិយាល័យ​លក់​ផ្ទាល់ ឬ ទំនាក់ទំនង​ទូរស័ព្ទ​លេខ 061 997 888 ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ