ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ពេ​ជ្រ សូលី​កា បាន​ទម្លាយ​រឿង​អតីត​កាល​ជាមួយ​លោក​នី​កូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា ពេ​ជ្រ សូលី​កា បាន​បង្ហោះ​រូបភាព និង​សរសេរ​សារ​ជា​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​ថា «​តាំងពី​ជំនាន់​បទ​អោប​បង​នឹក​គេ រហូត​ដល់​ជំនាន់ លាក់បាំង…

រាជធានី​ភ្នំពេញ ៖ កញ្ញា ពេ​ជ្រ សូលី​កា បាន​បង្ហោះ​រូបភាព និង​សរសេរ​សារ​ជា​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​ថា «​តាំងពី​ជំនាន់​បទ​អោប​បង​នឹក​គេ រហូត​ដល់​ជំនាន់ លាក់បាំង បើ​គិត​ទៅ​វា​ដូច​ជា ជិត​១០​ឆ្នាំ​មក​ហើយ សុំ​ទម្លាយ​រឿង​ក្នុង​ចិត្ត​តិច​ចុះ ជិត​10​ឆ្នាំ​ហ្នឹង​» ។

នាង​សរសេរ​ទៀត​ថា «​បើ​គិត​ពី​ឈ្លោះ​គ្នា អត់​និយាយ​រកគ្នា វា​ចូល​ជិត​20​លាន​ដង​ហើយ តែ​អ្វី​ដែល​សំខាន់ ខ្ញុំ​នឹង​គាត់​នៅ​តែ​ឈរជើង​លើ​វិ​ថី​មួយ​នេះ​បាន​ដោយ​ជោគជ័យ ជា​ដៃគូរ​ការងារ​ផង ជា​បងប្អូន​ផង ជា​មិត្ត​ផង ជា​មនុស្ស​យល់ចិត្ត​ផង ការងារ​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​រួម​គ្នា​»​។ ពេល​ខ្លះ​ជួប​មុខ​គ្នា លេង​សើច​សប្បាយ​ជាមួយ​គ្នា​ដូច​ជ្រូកពុល តែ​ពេល​ខ្លះ​ទៀត​ជួប​មុខ​គ្នា​ដូច ភ្លើង និង​សាំង ចឹ​ង​។

នាង​ចោទសួរ​ថា ៖ តើ​វា​ជា​និស្ស័យ ឬ​រឿង​ចៃដន្យ​សំរាប់​ពួក​ខ្ញុំ​ទាំង​ពីរ? យើង​ជួប​គ្នា​12​ឆ្នាំ​មុន ឃើញ​មុខ​គ្នា​ដូច​សត្រូវ ត​ពី​ជាតិ​មុន​ចឹ​ង អាច​និយាយ​បាន​ថា ឃើញ​មុខ​ដើរ​ចេញ ស្អប់​ពេក ហើយ​ដល់​ឥឡូវ​បាច់​និយាយ ដៃគូរ​រួម​អាជីព​ទៅ​វិញ​»​។

ចំណែក​មហាជន​ជា​ច្រើន​បាន​និយាយ​ពាក្យ​ជូនពរ​លោក​នី​កូ ក្នុង​ថ្ងៃកំណើត និង​សរសើរ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ទាំង​ពីរ ដោយ​មាន​មតិ​មួយ​ចំនួន​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​សមជា​ដៃគូរ​សិល្បៈ​នោះ​ទេ ថែម​ទាំង​សមជា​គូរ​ស្នេហ៍​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ