ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា ផ្ញើ​សា​ដល់ ឱ​ក សុគន្ធ​កញ្ញា អាន​ហើយ​រំជួលចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​ក្រៅ​ជា​ច្រើន​ខែ មាស សុខ​សោភា កំពូល​តារាចម្រៀង​សំឡេង​មាស បាន​បង្ហាញ​នូវ​ទឹកចិត្ត​រំជួល​ដែល​នាង​មិន​បាន​មក​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍ ឱ​ក សុ​គ​ន្ឋ​កញ្ញា​។ នៅ​លើ​បណ្តាញ​សង្គម​សោភា មុន​នេះ​បាន​រៀបរាប់​ថា «​ក្នុង​នាម​ជា​មិត្ត​រួមការ​ងារ​ម្នាក់…

ស្រប​ពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​ក្រៅ​ជា​ច្រើន​ខែ មាស សុខ​សោភា កំពូល​តារាចម្រៀង​សំឡេង​មាស បាន​បង្ហាញ​នូវ​ទឹកចិត្ត​រំជួល​ដែល​នាង​មិន​បាន​មក​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍ ឱ​ក សុ​គ​ន្ឋ​កញ្ញា​។

នៅ​លើ​បណ្តាញ​សង្គម​សោភា មុន​នេះ​បាន​រៀបរាប់​ថា «​ក្នុង​នាម​ជា​មិត្ត​រួមការ​ងារ​ម្នាក់ នាង​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា សោកស្តាយ​ដែល​មិន​បាន​ចូលរួម​ក្នុង​ដ៏​ថ្ងៃ​ពិសេស​មួយ​នេះ ហើយ​វា​លើស​ពី​សោកស្តាយ ប្រសិនបើ​នាង​ខ្ញុំ​យក​អារម្មណ៍​ក្នុង​នាម​ជា​បងស្រី​ម្នាក់​ដែល​មិន​បាន​និយាយ​ពាក្យ​ជូនពរ​ដោយ​ផ្ទាល់​ដល់​ប្អូនស្រី​ក្នុង​ថ្ងៃ​មង្គល​ដែល​មាន​តែ​ម្តង​ក្នុង​ជីវិត​។ បើសិនជា​មាន​វេទមន្ត នាង​ខ្ញុំ​នឹង​ធ្វើ​វា​ភ្លាម ដើម្បី​សម្រេច​បំណងប្រាថ្នា​ចង់​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ​។

នាង​និយាយ​ទៀត​ថា «​កញ្ញា គឺ​មិន​ត្រឹមតែ​ជា​មិត្ត​រួមការ​ងារ​ម្នាក់​នោះ​ទេ ថែម​ទាំង​ជា​ប្អូនស្រី​ដ៏​ល្អ​ម្នាក់​របស់ខ្ញុំ​។ យើង​បាន​ចែករំលែក​អាថ៌​កំបាំង​ជា​ច្រើន និង​ឆ្លងកាត់​នូវ​អនុស្សាវរីយ៍​សប្បាយ​រីករាយ​រួម​គ្នា​រាប់​មិន​អស់​។ អរគុណ​សម្រាប់​ការ​ណែនាំ​ដល់​បងស្រី​ម្នាក់​នេះ អំពី​មេរៀន​ជីវិត​ជា​អ្នកចម្រៀង​នា​ពេល​រាត្រី កំឡុង​ពេល​ដែល​នាង​ខ្ញុំ​មក​ដល់​រាជធានី​ភ្នំពេញ​ដំបូង អរគុណ​សម្រាប់​ការ​ណែនាំ​ដល់​បងស្រី​ម្នាក់​នេះ​ឱ្យ​យល់ និង​ស្គាល់​អំពី​អ្វី​ទៅ​ដែល​ជា​ភាព​សប្បាយ​រីករាយ និង​ការ​កំសាន្ត​ជាមួយ​ក្រុមការងារ​។

មាស សុ​ខោ​ភា បាន​រំលឹក​ឡើង​ថា អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ពេលវេលា​ដែល​កញ្ញា ជួយ​ខ្ញុំ​ផ្លាស់​ប្តូរ​សំបក​កង់​របស់ខ្ញុំ​ទាំង​កណ្តាល​យប់​នៅ​លើ​ស្ពាន​ជ្រោយចង្វារ នៅ​ពេល​ដែល​យើង​ចេញពី​ច្រៀង​ជាមួយ​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ