រាជធានីភ្នំពេញ៖ មានដំណឹងថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមនៅក្នុងពិធីមង្គការរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ។ មង្គលការនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ២០១៩ នៅសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ ។
ដំណឹងនៃការចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងភរិយាបានក្លាយជាទីចាប់អារម្មណ៍ពីមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងឱក សុគន្ធកញ្ញា ។ ដំណឹងនេះបានកើតឡើងបន្ទាប់ពីឱក សុគន្ធកញ្ញា និងអនាគតស្វាមីលោកអុឹង សុខលី បានអញ្ជើញសម្តេចទាំងពីរដោយផ្ទាល់ ក្នុងពេលដែលអ្នកទាំងពីរបានយកប្រាក់បរិច្ចាគជូនកាកបាទក្រហមក្នុងទិវា៨ឧសភាកាលពីពេល ថ្មីៗកន្លងមក ។ ការអញ្ជើញចូលរួមដោយផ្ទាល់ពីសម្តេចទាំងពីររឹតតែធ្វើឲ្យមង្គលការរបស់ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសមានភាពឱឡារិក និងមានមុខមាត់កាន់តែខ្លាំង ក្នុងនាមជាតារាចម្រៀងល្បីក្នុងប្រទេស ។
ពិធីមង្គលការរបស់ឱក សុគន្ធកញ្ញា និងលោកអ៉ឹង សុខលី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាសត្រូវគេដឹងថា នឹងរៀបចំយ៉ាងពិសេសជាមួយនឹងកម្មវិធី ប្លែកៗជាច្រើន ។ ជាមួយសម្លៀកបំពាក់ពីសំអាងការល្បីឈ្មោះមានតម្លៃរាប់មុឺនដុល្លារនោះ ពិធីមង្គលការឱក សុគន្ធកញ្ញា នឹងមានការរៀបចំការច្រៀងរួមគ្នាមួយពីតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសផងដែរ ។
ពិធីមង្គលការរបស់ឱក សុគន្ធកញ្ញា ត្រូវគេរំពឹងថា នឹងមានការកក្រើកខ្លាំង ព្រោះក្រៅពីការរៀបចំយ៉ាងប្រណីតនោះ ភ្ញៀវកិត្តិយសដែលនឹងចូលរួមនឹងមានមន្ត្រី ធំៗ អ្នកជំនួញ ល្បីៗ ជាពិសេសតារាស្ទើរតែទាំងអស់នឹងបង្ហាញវត្តមាននាពេលនោះ ។ មុននេះបានលេចឡើងរូបភាពមុនអាពាហ៍ពិពាហ៍របស់ឱក សុគន្ធកញ្ញា យ៉ាងកក្រើកហ្វេសប៊ុក ។
ប្រវត្តិស្នេហារបស់ឱក សុគន្ធកញ្ញា និងលោកអុឹង សុខលី ស្ថិតក្នុងភាពកំបាំងអស់ពេលជាយូរ រហូតទាល់តែពួកគេបានធ្វើពិធីស្តីដណ្តឹង។ ក្រោយពិធីនោះមករូបភាពស្និទ្ធស្នាល ឬដើរលេងកម្សាន្តរួមគ្នារបស់គូស្នេហ៍នេះបានបង្ហាញឡើងជាបន្តបន្ទាប់ ។ អ្នកគាំទ្រជាច្រើនបានអបអរសាទរតារាក្នុងដួងចិត្តពួកគេ គឺឱក សុគន្ធកញ្ញា ដែលចូលរោងការ ។ ពួកគេជូនពរគូជីវិតរួមរស់នឹងគ្នាប្រកបដោយសុភមង្គល ៕
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់ម៉ាស៊ីនកិនស្រូវទាំងអស់ដែលប្រមូលទិញស្រូវពីប្រជាពលដ្ឋមេត្តាកុំធ្វើការទម្លាក់ថ្លៃ...
ខេត្តប៉ៃលិន ៖ បើគេសង្កេតមើលទៅរោងខ្យុសនៅក្បែរមាត់អូរភ្នំដំបង ស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហាក់ដូចជាមានសភាពស្ងប់ស្ងាត់មនុស្សបន្តិច ដោយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខណៈដែលលោក Pep Guardiola ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Barcelona ថ្មីៗនេះ នាយកក្លិប លោក Josep Maria Bartomeu បាននិយាយ...
ជាមួយនឹងការដាក់បង្ហាញរថយន្តម៉ាក Aston Martin DBX ក្រុមហ៊ុនរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសកំពុងសង្ឃឹមថា នឹងមានវាសនាខ្ពស់ អាចជួយបន្ថែមការវិនិយោគរបស់មហាសេដ្ឋីកាណាដា Lawrence...
ខេត្តក្រចេះ៖ ក្រុមមន្ត្រីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបាន គេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេមេគង្គខេត្តក្រចេះ ជាមួយនិងផ្សោតមេធំមួយ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅពេលនេះ Lionel Messi មានចំនួនគ្រាប់បាល់សរុបដល់ទៅ ៦១៧គ្រាប់ ដែលមានចំនួនច្រើនជាងកីឡាករខ្លាំងៗបីនាក់បូកចូលគ្នានៅ Barcelona។កាលពីថ្ងៃ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីដាក់ពាក្យបណ្ដឹងសុំ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អនាគតរបស់ Kylian Mbappe នៅ Paris Saint-Germain ហាក់ដូចជាស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីមានរបាយការណ៍លេចឡើងថា កីឡាករបារាំងរូបនេះបានបដិសេធមិនចុះ...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាការសម្រេចដោយឆន្ទានុសិទ្ធិ...
រាជធានីភ្នំពេញ ៖ អតីតតារាកំប្លែងពោរពេញដោយទេពកោសល្យអ្នកនាងអយ ដែលបាត់វត្តមាន៦ទៅ៧ឆ្នាំនោះ បានបង្ហាញវត្តមានគ្រប់សកម្មភាពសិល្បៈដែលមានពិធីផ្សេងៗ។ ដោយសារតែ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាកររបស់ហង្សក្រហម Sadio Mane បានប្រាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងការដណ្តើមពាន Ballon d’Or ឆ្នាំ២០១៩។Mane ឈរ...
ការលើសជាតិស្ករក្នុងឈាមកើតឡើងនៅពេលដែលមានជាតិស្ករច្រើនខុសធម្មតាកំពុងតែចរាចរណ៍ក្នុងចរន្តឈាម។ វាអាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើន...
ក្រុមហ៊ុន Ford កំពុងព្យាយាមចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយកែច្នៃកាកសំណល់កាហ្វេចាស់ពីហាង McDonald’s ទៅជាគ្រឿងបន្លាស់រថយន្ត។ Ford បាន...
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០១៩ខេត្តបន្ទាយមានជ័យមានអ្នកជំងឺគ្រុនចាញ់ចំនួន១៤នាក់ត្រូវបានព្យាបាលជាសះស្បើយគ្មានអ្នកគ្រោះថ្នាក់ឡើយ នេះបើយោងតាមរបាយការណ៍...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមលើករណីជនជាតិចិន៣នាក់ ប៉ុនប៉ងលួចយករថយន្តនៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១០ ឧសភា ត្រូវ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរសុទ្ធតែក្មេងៗបានធ្វើសកម្មភាពជិះម៉ូតូដើរដេញវៃយកម៉ូតូពីពលរដ្ឋនៅតាមផ្លូវត្រូវកម្លាំងនគរបាលស្រុកអង្គ...
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកនាថ្ងៃទី១១ ធ្នូ នេះ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំពិធីមហោស្រព...
ខេត្តក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តនិងស្រុក បានសម្រេចធ្វើការចាប់ឃាត់ខ្លួន មនុស្សប្រុស-ស្រី៣នាក់ ក្នុងនោះ មានម្នាក់ជាជនជាតិចិន ក្រោយពីសង្ស័យថា ពួកគេ...
ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តវេអងចំនួន៤គ្រឿងមានដឹកឈើពេញៗ ធ្វើដំណើរចេញពីស្រុកវើនសៃ ឆ្ពោះចូលមកក្រុងបានលុង ហើយត្រូវបានកម្លាំងប៉ុស្តិ៍...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងចាស់បុរាណបានកើតឡើងពីអតីតកាលតាមបច្ចេកវិទ្យាទំនើបដោយសារស្គែនតំបន់នោះ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ក្រុងនោះ...