ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​ស្រា​បៀរ​កម្ពុជា ក្រុមបាល់ទាត់ Manchester City លើក​ពាន​ជើងឯក​លី​គ​កំពូល​របស់​អង់គ្លេស​ម្តងទៀត ២ រដូវ​កាល​ជាប់​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

ចក្រភព​អង់គ្លេស ​៖ ទីបំផុត​ក្រុមបាល់ទាត់ Manchester City លើក​ពាន​ជើងឯក​បាល់ទាត់​លី​គ​កំពូល​​នៃ​ចក្រភព​អង់គ្លេស​រដូវ​កាល 2018-2019 (English Premier League…

ចក្រភព​អង់គ្លេស ​៖ ទីបំផុត​ក្រុមបាល់ទាត់ Manchester City លើក​ពាន​ជើងឯក​បាល់ទាត់​លី​គ​កំពូល​​នៃ​ចក្រភព​អង់គ្លេស​រដូវ​កាល 2018-2019 (English Premier League 2018-2019) សារ​​ជា​ថ្មី ពីរ​រដូវ​កាល​ជាប់​ៗ​គ្នា បន្ទាប់​ពី​យកឈ្នះ​គ្រាប់​បាល់ 4-1 លើ​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម Brighton កាលពី​យប់​ម៉ិ​ញ​នៅ​លើ​ទឹកដី​គូប្រកួត Amex Stadium នៃ​ទីក្រុង Sussex​។

លោកស្រី គង់ កុសល នាយក​ទីផ្សារ​ក្រុម​ហ៊​ន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រាប់​ថា “​ក្នុង​នាម​ជា​ដៃគូ​ឥត​ខ្ចោះ ជាមួយ​ក្រុម​បាល់ទាត់ ​Manchester City ពី​ស្រា​បៀរ​កម្ពុជា យើង​សូម​ចូលរួម​អបអរសាទរ​ដល់​ជ័យ​ជំ​នះ​ដ៏​គួរ​ឱ្យ​រំភើប និង ជាទី​មោទនភាព​នេះ​ខ្លាំង​ណាស់ ហើយ​ថ្នាក់ដឹកនាំ​របស់​ស្រា​បៀរ​កម្ពុជា​សប្បាយចិត្ត​ណាស់ ដែល​បានឃើញ​ការ​សុទ្ធ​បញ្ចូល​ទី​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​កីឡាករ​នីមួយ​ៗ​កាលពី​យប់​មុ​ិ​ញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍»​។

លោកស្រី​បន្ត​ទៀត​ថា «​យើង​សង្ឃឹមថា​អតិថិជន​របស់​យើង​ដែល​ជា​អ្នកគាំទ្រ​ក្រុម Manchester City ក៏​នឹង​សប្បាយ​រីករាយ​ជាមួយ​ជ័យ​ជំ​នៈ​នេះ​ដូច​ពួក​យើង​ដែរ ហើយ​យើង​នឹង​សម្លឹង​មើល​ពី​លទ្ធភាព​ក្នុង​ការ​ដង្ហែរ​ពាន​របស់​លី​គ​កំពូល​នៃ​ប្រទេស​អង់គ្លេស​នេះ​មក​កម្ពុជា ដើម្បី​អោយ​អ្នកគាំទ្រ​នៅ​កម្ពុជា​មានឱកាស​ថតរូប​ជាមួយ​ពាន​ដ៏​ពិបាក​យក​មួយ​នេះ​» ។

អ្នកស្រី​បញ្ចប់​ដោយ​បញ្ជាក់​ថា «​យើង​នៅ​តែ​បន្ត​ភាព​ជា​ដៃគូ​នេះ​ជាមួយ Manchester City សម្រាប់​រដូវ​កាល​ខាង​មុខ​ទៀត »​។

យោ​ប ហ្វា​រ៉ាត់ ម្ចាស់​ផេ​ក​ហ្វេ​ស Manchester City Cambodia Fans តំណាង​អោយ​អ្នកគាំទ្រ​ក្រុមបាល់ទាត់ Manchester City ពី​ប្រទេស​កម្ពុជា ក៏​សូម​និយាយ​ទៅ​កាន់​ម្ចាស់​ជ័យ​លា​ភី​ជើងឯក​ថា «​យើង​សូម​អបអរសាទរ​នូវ​ការ​លើក​ពាន​ដ៏​លំបាក​យក​មួយ​នេះ ដែល​ក្រុមបាល់ទាត់​ល្អ​បំផុត​នៅ​ក្នុង​ប្រ​ទស​អង់គ្លេស Manchester City អាច​ធ្វើ​បាន ហើយ​យក​បាន​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ 198 ពិន្ទុ​សម្រាប់ 2​រដូវ​កាល វា​ពិតជា​មិនធម្មតា​មែន​» ។

លោក​បន្ត​ទៀត​ថា «Pep គឺជា​គ្រូបង្វឹក​បាល់ទាត់​ល្អ​ជាងគេ​បំផុត​ក្នុង​លោក សម្រាប់​រូប​លោក​ផ្ទាល់​» ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ