ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​នៅ​ព្រះ​បរមរាជវាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​នៅ​ព្រះ​បរមរាជវាំង កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​នៅ​ព្រះ​បរមរាជវាំង កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គម្រប់​៦៦ យាង​ចូល​៦៧​ព្រះ​វស្សា ដែល​ព្រះរាជ​ពិធី​នេះ​ធ្វើ​ឡើង​នៅ​មហា​ប្រាសាទ​ខេ​ម​រិ​ន្ទ ព្រះ​បរមរាជវាំង ។

យាង និង​អញ្ជើញ​ចូលរួម​ដង្ហែ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ក្នុង​ឱកាស​នោះ​រួម​មាន​មន្ត្រី​រាជា​រដ្ឋាភិបាល មន្ត្រី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​ក្រសួងព្រះបរមរាជវាំង​ព្រមទាំង​ព្រះរាជ​វង្សានុវង្ស និង​នាហ្មឺន​សព្វ​មុខមន្ត្រី​ព្រះ​បរមរាជវាំង​យ៉ាងច្រើន​កុះករ ។ កូនចៅ​ប្រជារាស្ត្រ សូម​ថ្វាយព្រះពរ​សូម​ព្រះ​អង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ ព្រះ​កាយពល​មាំមួន ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ