ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ធ្វើ​ដូច​ម្តេច ទើប​កូន​ព្រម​ញ៉ាំ​ក្នុង​ពេល​គេ​ឈឺ?

6 ឆ្នាំ មុន

មានកូន​ក្មេង​ជា​ច្រើន​តែងតែ​មិន​ព្រម​បរិភោគ​អ្វី​សោះ​នៅ​ពេល​ដែល​គេ​ឈឺ​ម្តង​ៗ ហើយ​គេ​តែងតែ​រករឿង​ទៀត​ផង​។​ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​កូន​ព្រម​បរិភោគ​នោះ? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៣​យ៉ាង​ក្នុង​ការ​ធ្វើ​ឱ្យ​កូន​ព្រម​បរិភោគ ៖ 1.​អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ទៅ​នឹង​គោលការណ៍​មួយ​គឺ​ត្រូវ​តែ​ឱ្យ​កូន​មាន​ទម្លាប់​បរិភោគ​អាហារ ទោះបីជា​ឈឺ​ក៏​ដោយ មិន​ត្រូវ​បណ្តោយ​តាម​គេ​ឡើយ អ្នក​ត្រូវ​តែ​លួង​រហូត​ដល់​កូន​ព្រម​បរិភោគ ព្រោះ​បើ​កូន​មិន​ព្រម​បរិភោគ វា​អាច​ធ្វើ​ឱ្យ​គេ​ឈឺ​កាន់តែ​ធ្ងន់…

មានកូន​ក្មេង​ជា​ច្រើន​តែងតែ​មិន​ព្រម​បរិភោគ​អ្វី​សោះ​នៅ​ពេល​ដែល​គេ​ឈឺ​ម្តង​ៗ ហើយ​គេ​តែងតែ​រករឿង​ទៀត​ផង​។​ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេច​ទើប​កូន​ព្រម​បរិភោគ​នោះ? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៣​យ៉ាង​ក្នុង​ការ​ធ្វើ​ឱ្យ​កូន​ព្រម​បរិភោគ ៖

1.​អ្នក​ត្រូវ​តែ​ប្រកាន់ខ្ជាប់​ទៅ​នឹង​គោលការណ៍​មួយ​គឺ​ត្រូវ​តែ​ឱ្យ​កូន​មាន​ទម្លាប់​បរិភោគ​អាហារ ទោះបីជា​ឈឺ​ក៏​ដោយ មិន​ត្រូវ​បណ្តោយ​តាម​គេ​ឡើយ អ្នក​ត្រូវ​តែ​លួង​រហូត​ដល់​កូន​ព្រម​បរិភោគ ព្រោះ​បើ​កូន​មិន​ព្រម​បរិភោគ វា​អាច​ធ្វើ​ឱ្យ​គេ​ឈឺ​កាន់តែ​ធ្ងន់ ។

2.​អ្នក​ក៏​អាច​ប្រើ​វិធី​មួយទៀត​គឺ អ្នក​អាច​ឱ្យ​គេ​បរិភោគ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​ត្រូវ​បង្ខំ​ឱ្យ​គេ​បរិភោគ​អស់​ក្នុង​ពេល​តែ​មួយ​ឡើយ​។

3.​អ្នក​អាច​ជ្រើសរើស​ចំណី​ណា​ដែល​មាន​រស់ជាតិ​ផ្អែម​ៗ​ឱ្យ​កូន​បរិភោគ​ដូច​ជា ៖ ល្ពៅ ផ្លែ​ប៉ោម ឬ​ដំឡូងបារាំង​ជាដើម នោះ​កូន​នឹង​ចូល​ចិត្ត​បរិភោគ វា​ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​កូន​ទៀត​ផង ព្រោះ​អាហារ​ទាំងនេះ​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន ដែល​អាច​ជំនួយ​ដល់​សុខភាព​កូន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ