ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា បុរសម្នាក់ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំទាំងព្រឹកបែរជាទៅបីកូនតូចអាយុ២ខួបចុះងូតទឹកស្រះខាងក្រោយផ្ទះ ក៏បណ្ដាលឱ្យលង់ទឹកស្លាប់ទាំងឪពុកនិង
កូនយ៉ាងអាណោចអធ័មបំផុត ភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា នេះ ស្ថិត
នៅចំណុចភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី។
សេចក្ដីរាយការណ៍ឱ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់ ឪពុកឈ្មោះអាន អាង អាយុ៤២ឆ្នាំ រីឯកូនប្រុសឈ្មោះអាង វិនណា អាយុ២ឆ្នាំ។ ជនរងគ្រោះទាំង២នាក់បានលង់ទឹកស្រះ នៅខាងផ្ទះរបស់ខ្លួនប្រហែល៦០ម៉ែត្រ ។ សមត្ថកិច្ចបានស្រង់សំដីសាច់ញាតិថា បុរសជាឪពុកទំនងស្រវឹងស្រាខ្លាំងផង ហើយបាននាំកូនតូចរបស់ខ្លួនចុះហែលទឹក តែមិនដឹងម៉េចស្រាប់តែលង់ទឹកស្លាប់ទាំង២ ផ្អើលឆោឡោទាំងព្រឹកតែម្ដង។
បើតាមព័ត៌មានបឋមដែលសមត្ថកិច្ចបានសួរនាំក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះជាឪពុកស្រវឹងស្រាទាំងព្រឹក ហើយពេលនោះ បាននាំកូនតូចចុះងូតទឹកស្រះខាងក្រោយផ្ទះ តែទំនងរអិលចូលកន្លែងជ្រៅ
ខណៈបីកូនតូចក្នុងដៃផង ទើបមិនអាចហែលកើត ឬ អាចរបូតកូនពីក្នុងដៃទើបទើបនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតទាំងឪពុកទាំងកូនយ៉ាងរន្ធត់បែបនេះ ។
សមត្ថកិច្ចបាននិយាយដែរថា បើតាមការបំភ្លឺពីក្រុមគ្រួសារ គឺគ្រោះថ្នាក់នេះបានកើតឡើងដោយសារការធ្វេសប្រហែសរបស់ឪពុក ដែលខ្លួនស្រវឹងហើយ នាំកូនទៅងូតទឹកស្រះរហូតលង់ស្លាប់បែបនេះ ។ ទោះយ៉ាងណា ក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យសពជនរងគ្រោះ និងទីតាំងកើតហេតុ មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទាំង២នាក់ ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ។
ចែករំលែកព័តមាននេះ