ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​នាង​ឧត្តរា​ថេរីជាអ្នកមានអាយុ​វែង

6 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​នាង​ឧត្តរា​ថេរី​ជា​អ្នកមាន​អាយុ​វែង​ដល់​ទៅ​១២០​ឆ្នាំ​។ ថ្ងៃមួយ​នាង​បាន​ទៅ​បិណ្ឌបាត​តាម​ផ្ទះ​អ្នកស្រុក លុះ​បាន​ចង្ហាន់​ល្មម​សមគួរ​ហើយ ទើប​ត្រឡប់​មក​កាន់​កុដិ​វិញ​។ ពេល​និមន្ត​មក​ដល់​ពាក់​កណ្តាលផ្លូវ​នាង​បាន​ជួបនឹង​ភិក្ខុ​មួយ​អង្គ​កំពុង​និមន្ត​បិណ្ឌបាត​ហើយ​បាន​ប្រគេន​ចង្ហាន់​បិណ្ឌបាត​របស់​ខ្លួន​ដល់​ភិក្ខុ​អង្គ​នោះ​ទាំងអស់ និង​ធ្វើ​យ៉ាងនេះ​អស់​រយៈពេល​៣​ថ្ងៃ ។ លុះ​ក្នុង​ថ្ងៃ​ទី​៤​នាង​បាន​ទៅ​បិណ្ឌបាត​ទៀត​ក៏​ជួបនឹង​ព្រះពុទ្ធ​ជា​ម្ចាស់​នៅ​ត្រង់​ផ្លូវ​ចង្អៀត​មួយ ហើយ​បានរ​ចៀស​ផ្លូវ​ដោយ​ដើរ​ថយក្រោយ​បន្តិច​បាន​ជាន់​ជាយ​ចីវរ​របស់​ខ្លួនឯង​ដួល​នៅ​ទៅ​ទីនោះ ។…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​នាង​ឧត្តរា​ថេរី​ជា​អ្នកមាន​អាយុ​វែង​ដល់​ទៅ​១២០​ឆ្នាំ​។

ថ្ងៃមួយ​នាង​បាន​ទៅ​បិណ្ឌបាត​តាម​ផ្ទះ​អ្នកស្រុក លុះ​បាន​ចង្ហាន់​ល្មម​សមគួរ​ហើយ ទើប​ត្រឡប់​មក​កាន់​កុដិ​វិញ​។ ពេល​និមន្ត​មក​ដល់​ពាក់​កណ្តាលផ្លូវ​នាង​បាន​ជួបនឹង​ភិក្ខុ​មួយ​អង្គ​កំពុង​និមន្ត​បិណ្ឌបាត​ហើយ​បាន​ប្រគេន​ចង្ហាន់​បិណ្ឌបាត​របស់​ខ្លួន​ដល់​ភិក្ខុ​អង្គ​នោះ​ទាំងអស់ និង​ធ្វើ​យ៉ាងនេះ​អស់​រយៈពេល​៣​ថ្ងៃ ។

លុះ​ក្នុង​ថ្ងៃ​ទី​៤​នាង​បាន​ទៅ​បិណ្ឌបាត​ទៀត​ក៏​ជួបនឹង​ព្រះពុទ្ធ​ជា​ម្ចាស់​នៅ​ត្រង់​ផ្លូវ​ចង្អៀត​មួយ ហើយ​បានរ​ចៀស​ផ្លូវ​ដោយ​ដើរ​ថយក្រោយ​បន្តិច​បាន​ជាន់​ជាយ​ចីវរ​របស់​ខ្លួនឯង​ដួល​នៅ​ទៅ​ទីនោះ ។

ភ្លាម​ៗ​ព្រះ​សាស្តា​ទ្រង់​ចូល​ទៅ​ជិត​ហើយ​ត្រាស់​សម្តែង​ធ​ម្មី​កថា​ដោយ​ព្រះ​គាថា​នេះ​ថា បរិ​ជិ​ណ្ណ​មិ​ទំ រូ​បំ រោគ​និ​ទ្ធំ ប​ភ​ង្គ​ណំ ភិ​ជ្ជ​តិ បូ​តិ ស​ន្ទេ​ហោ មរណ​ន្តំ ហិ ជី​វិ​តំ​ ។

ប្រែ​ថា រូប​កាយ​នេះ​គ្រាំគ្រា​ទ្រុឌទ្រោម​ហើយ​ជាទី​អាស្រ័យ​នៅ​នៃ​រោគ ជា​របស់​ដែល​ផុយរលួយ កាយ​របស់​ខ្លួន​ជា​របស់​ដែល​ស្អុយ​គួរ​ខ្ពើមរអើម និង​បែកធ្លាយ​ជា​ធម្មតា ព្រោះថា ជីវិត​នេះ​មាន​សេចក្តីស្លាប់​នៅ​ទីបំផុត​ចៀស​មិន​រួច​ឡើយ ។

លុះ​ចប់​ធ​ម្មី​កថា នាង​ឧត្តរា​ថេរី​ក៏​បាន​លុះ​នូវ​ព្រះធម៌​តាម​ឧបនិស្ស័យ​របស់​ខ្លួន សោយសុខ​ក្នុង​លោក​នេះ​ផង លុះ​បែកធ្លាយ​រូប​កាយ​ក៏​បាន​ទៅ​សោយសុខ​ក្នុង​ព្រះ​និព្វាន​។