ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញាប្រចាំឆ្នាំ​២០១០ របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​ជា​យុទ្ធ​នារី

14 ឆ្នាំ មុន

នាង Shavit Wiesel អាយុ​២០​ឆ្នាំ កំពស់ ១,៨០​ម៉ែត្រ បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការប្រកួត​ជ្រើសរើស​បវរកញា​ប្រចាំឆ្នាំ​២០១០របស់​ប្រទេស​អ៊ី​ស្រា​អែ​ល ។

នាង Shavit Wiesel អាយុ​២០​ឆ្នាំ កំពស់ ១,៨០​ម៉ែត្រ បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការប្រកួត​ជ្រើសរើស​បវរកញ្ញា​ប្រចាំឆ្នាំ​២០១០របស់​ប្រទេស​អ៊ី​ស្រា​អែ​ល ។ ពិធី​ប្រកួត​បានរៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Kibbutz Beleri ភាគ​ខាងត្បូង​ប្រទេស​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​៨ មីនា កន្លង​មក ។ នាងShavit Wiesel ជា​អតីត​ទាហាន​កងកំលាំង​ពិសេស​នៃ​ក្រសួងការពារ​ជាតិ​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល ហើយក្រោយ​ពី​ដកខ្លួន​ចេញពី​ទាហាន​ស្រី​នាង​មាន​បំណង​ធ្វើ​ការងារ​ជា​បុគ្គលិក​ស្ម្រ័​គ​ចិត្ដ ដោយធ្វើការ​ជាមួយ​ក្មេង​ៗ និង​បំរើ​ផលប្រយោជន៍ដល់​សង្គម ។

នាង Shavit Wiesel  និយាយ​ថា នាងមាន​ភាព​រីករាយ​ណាស់​ដែល​ពេល​នេះ​នាងបាន​ក្លាយជា​បវរកញា​ប្រចាំឆ្នាំ​២០១០ របស់ប្រទេស​អ៊ី​ស្រា​អែ​ល ។ ក្រោយ​ពី​ទទួល​បានជ័យ​ជំនះ​ជា​បវរកញ្ញា​ប្រចាំឆ្នាំ​២០១០ របស់ប្រទេស​អ៊ី​ស្រា​អែ​ល នាង Shavit Wiesel នឹង​ធ្វើ​ជា​បេ​ក្ខ​នារី​តំណាង​ឱ្យ​ប្រទេស​អ៊ី​ស្រាអែ​ល សំរាប់​ចូលរួម​ក្នុង​ការ​ប្រកួត​ជ្រើសរើស បវរកញ្ញា​ពិភពលោក​ប្រចាំឆ្នាំ​២០១០ ដែលនឹង​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​នាពេល​ខាង​មុខ​នេះ៕