រាជធានីភ្នំពេញ ៖ គណៈកម្មការរៀបចំការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសឱ្យបាតុករដែលមកពីតាមបណ្តាខេត្តវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកបាតុករនៅរាជធានីភ្នំពេញប្រកាសរំសាយម៉ោង៥ល្ងាចថ្ងៃទី២៥ តុលា ។
គួរបញ្ជាក់ថា បាតុកម្មអហិង្សាដឹកនំាដោយបក្សប្រឆាំងរយៈពេល៣ថ្ងៃជាប់ៗគ្នា គិតចាប់តំាងពីថ្ងៃទី២៣ តុលា អំពើហិង្សា ឬ ការរារំាងណាមួយពីកងកម្លំាងសមត្ថកិច្ចពុំឃើញមានកើតឡើងនោះទេ ផ្ទុយទៅវិញគេសង្កេតឃើញកងកម្លំាងប្រដាប់អាវុធបាននំាមុខក្បួនដង្ហែ និងការពាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយភាពរលូន ៕
ចែករំលែកព័តមាននេះ