ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ច្រវាក់​ក៏​ទៅ​មើល រួច​ទាញ​ទ្វារ ស្រាប់តែ​ស្ទុះ​ចេញ​មក​ស្រែក​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​គេ​តាម​ទាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​គេ​តាម​ទាន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​មានឈ្មោះ មាស រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បាន​ទៅ​អង្គុយ​និយាយ​លេង​នៅផ្ទះ​របស់​អ្នក​ជិតខាង​ក្បែរ​នោះ ដោយ​ទ្វារផ្ទះ​របស់​គាក់​នៅ​មិន​ទាន់​បាន​ចាក់សោ​នោះ​ទេ​។ លុះដល់​ម៉ោង​កើតហេតុ គាត់​ក៏​បានលឺ​សម្លេង​ច្រវាក់​ដែល​គាត់​ដាក់​ថ្ពក់​នឹង​ទ្វារផ្ទះ​របស់​គាត់​ជ្រុះ ពេល​នោះ​ដោយ​មានការ​សង្ស័យ​គាត់​ក៏​ដើរទៅ​មើល​។ បន្ទាប់​មក​គាត់​ក៏​ទាញ​ទ្វារ​បើក តែ​ហាក់ដូចជា​តឹង​ខុស​ពី​ធម្មតា រួច​គាត់​ក៏​ស្រែកហៅ​ប្តី​របស់​គាត់​ឲ្យ​មក​ជួយ​មើល​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ស្ទុះ​រត់​ចេញពី​ក្នុងផ្ទះ​របស់​គាត់ រួច​គាត់​ក៏​ស្រែក​ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ប្តី​របស់​គាត់​រត់​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​នោះ​រហូត​ទៅ​ដល់​ខាង​មុខ​កន្លែង​លក់​ផ្កា​ក្បែរ​នឹង​ខ្លោងទ្វារវត្ត​ទឹកថ្លា ទើប​អាច​ធ្វើការ​ចាប់​ឃាត់​ជនសង្ស័យ​នោះ​បាន​តែ​ម្តង​។ បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​ក៏​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​យ៉ាង​ចាស់ដៃ រហូត​ដល់​ថ្នាក់​និយាយ​លែង​ចេញ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ទឹកថ្លា និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ