ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការចុះ​​បង្ក្រាប និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការចុះ​​បង្ក្រាប និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ម្ចាស់​ទីតាំង​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​រាជ រ៉ា​ឌី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។
ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​រួម​មាន ស្ករស​ចំនួន​១១០​បាវ ស្មើនឹងទម្ងន់​​៥៥០០​គីឡូក្រាម​,
ស្ករត្នោត​សម្រេច​ចំនួន​៦៦​បាវ ស្មើនឹង​ទម្ងន់​៦៦០០​គីឡូក្រាម​, ស្ករត្នោត​ដាក់​ក្នុង​ធុង​កាត់​ចំនួន​១៥៤​ធុង ស្មើនឹង​ទម្ងន់​២០០២០​គីឡូក្រាម​, សំបក​ធុង​កាត់​ទទេ​ចំនួន​៤២៤​ធុង​, សំបក​ធុង​ស្ពេ​ត្រូ​ចំនួន​៣៥០​ធុង​, ស្ករត្នោត​ច្រក​ក្នុង​ធុង​ស្ពេ​ត្រូ​ចំនួន​១៦​ធុង ស្មើនឹង​ទម្ងន់​៧៥២​គីឡូក្រាម ។ វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដើម្បី​យក​ទៅ​ធ្វើតេស្ត ។

តាម​ប្រភព​ពី​សមត្ថ​កិ​ច​នគរបាល​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​តាម​ការ​បញ្ជា​ពី​សំណាក់​អភិបាលខេត្ត​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈុ​ន ឆុ​ន អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត ចាន់​តារា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ មានការ​សម្របសម្រួល​ពី​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​ពី​លោក ណា​ល់ វិចិត្រ ប្រធាន​សាខា​កំ​កុងត្រូល​ខេត្តកំពង់ស្ពឺ លោក សេរី សុភាព អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ លោក​សុខ ហួត ប្រធាន​មន្ទីរ​ឧស្សាហ៍កម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ​។

តាម​ប្រភពដ​ដែល​បានអោយ​ដឹង​​បន្ត​​ថា ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ខាងលើ​ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៧​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ផ្អាក​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​លទ្ធផល​ធ្វើតេស្ត និង​ការ​សម្រេច​ពី​ថ្នាក់លើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ