ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងវិលមុខ​ប៉ូ​លិ​ល​…​គាត់​ប្រឌិត​រឿង​ក្បត់​ក្នុង​គ្រួសារ​របស់​ឯង​ខ្លួន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​ព្នង​ម្នាក់ ព្រោះតែ​ខ្លាច​ប្តី​យក​លុយកាក់​ទៅ​ចាយវាយ​ផឹកស៊ី ក៏​បាន​ប្តឹង​នគរ​បាល​ដោយ​ប្រឌិត​ថា ខ្លួន​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៩​និង​២០​នាទី​យប់ នៅ​ចំណុច​អូរ​ណា​វ…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​ព្នង​ម្នាក់ ព្រោះតែ​ខ្លាច​ប្តី​យក​លុយកាក់​ទៅ​ចាយវាយ​ផឹកស៊ី ក៏​បាន​ប្តឹង​នគរ​បាល​ដោយ​ប្រឌិត​ថា ខ្លួន​ត្រូវ​ចោរប្លន់​យក​ទ្រព្យសម្បត្តិ​អស់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៩​និង​២០​នាទី​យប់ នៅ​ចំណុច​អូរ​ណា​វ ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

ទាក់ទង​នឹង​ករណី​ខាងលើ លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា ករណី​ចោរ​ចូល​ប្លន់​នេះ បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ចេស ហើប អាយុ​៣៥​ឆ្នាំ និង​ប្ដី​ឈ្មោះ ណែ​ក ម្យ​ន អាយុ​៤១​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៩​យប់​នោះ ប្រពន្ធ​នៅ
ផ្ទះ​ជាមួយ​កូន​តូច ។

ពេល​នោះ​ មាន​ជន​មិន​ស្គាល់​មុខ​៣​នាក់ ពាក់មួក​សុវត្ថិភាព បាន​ចូល​ផ្ទះ​ធ្វើ​សកម្មភាព ដោយ​២​នាក់ ​ដោយ​ចាប់ដៃ​និង​ខ្ទប់មាត់ បិទ​ភ្នែក និង​ម្នាក់​ទៀត​បាន​រើ​ជជុះអីវ៉ាន់ លុះ​បាន​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​អស់​ទៅ ។ បន្ទាប់​ពី​ពួក​ចោរ​ទៅ​បាត់ ពេល​ពិនិត្យ​មើល​ទ្រព្យស​ម្ប​តិ្ត​ទើប​ដឹង​ថា បាត់​ចិញ្ចៀនមាស​៤​វង់​ស្មើនឹង៧​ជី លុយ​ខ្មែរ​៧០​ម៉ឺន​រៀល និង​លុយ​វៀតណាម១​លាន​ដុ​ង ។

បើ​តាម​ស្ត្រី​ម្ចាស់ផ្ទះ​ថា គាត់​មិនដឹង​ខ្លួន​សោះ​ ពេល​ចោរ​ចូល​ទៅ​ប្លន់​នោះ ហើយ​នាំ​គ្នា​គេច​ចេញ​ទៅ​មើល​ពុំ​ទាន់ ព្រោះ​ពេល​នោះ​ ភ្នែក​របស់​ខ្លួន​ស្រវាំង ទើប​ពេល​ចោរ​ទៅ​ផុត​ ក៏​ពកូន​ទៅ​ហៅ​ប្ដី​ដែល​នៅផ្ទះ​អ្នក​ជិត​ខាង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

លោកស្នងការ​បន្ត​ថា ក្រោយ​ពី​ស្តាប់​ការ​ផ្តល់ចម្លើយ​របស់​ស្ត្រី​ម្ចាស់ផ្ទះ និង​ការ​ទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​សង្ស័យ​ករណី​ខាងលើ​ជា​ការ​ប្រឌិត ទើប​បន្ត​ការ​ស្រាវជ្រាវ ។ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ស្ត្រី​រូប​នេះ​សារភាព​ថា គាត់​ពិតជា​បាន​ប្រឌិត​រឿង​ប្លន់​នេះ​មែន ក្នុង​គោលបំណង​យក​មាស​ចំនួន​៧ជី ​ទៅ​លាក់​ទុក​ខ្លាច​ប្តី​យក​ទៅ​ចាយវាយ​ស៊ីផឹក ​ព្រោះ​ប្តី​ដើរ​ផឹកស៊ី​យប់​ៗ​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ពេល​ចូល​ផ្ទះ​វិញ​តែង​តែ​រករឿង ។ ហេតុ​ដូច្នេះ​ហើយ ​ទើប​គាត់​ប្រឌិត​រឿង​ចោរប្លន់​មាស​ខាងលើ​នេះ

លោក សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់ ក៏​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ស្ត្រី​រូប​នេះ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះតែ​គាត់​មានកូន​តូច ។ បើ​តាម​លោកស្នងការ​រង​បញ្ជាក់​ថា ស្ត្រី​ម្នាក់​នេះ​មាន​ស្មារតី​ល្អ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​គាត់​បែរជា​គិត​ខ្លាច​ប្តី​យក​លុយ​ទៅ​បំផ្លាញ​ទើប​បង្កើត​ជា​រឿងប្រឌិត​ចោរប្លន់​បែប​នេះ ។

បើ​តាម​អ្នក​ជិតខាង​រស់នៅ​ភូមិ​ពូ​ទឺ​តនិយាយ​ថា បុរស​ជា​ប្តី​តែង​ទៅ​ធ្វើ​ជា​កម្មករ​គេ​ ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ ។ ចំណែក​ការ​ផឹកស៊ី​ពិតជា​មាន​មែន តែ​ក៏​មិន​ដូច​អ្វី​ដែល​ប្រពន្ធ​បាន​ចោទ​គាត់​ទាំងស្រុង​នោះ​ដែរ ៕ ​

អត្ថបទសរសេរ ដោយ