ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការក្រុង​ឡា​អេ​កាត់ទោស​អតីត​ប្រធានា​ធិបតី​ដាក់គុក​មួយ​ជីវិត

5 ឆ្នាំ មុន

ប្រទេស​ហូ​ឡង់ ៖ បណ្ដា​ចៅក្រម​នៃ​យន្តការ​សម្រាប់​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​MTPI របស់​អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​២០​មីនា​បាន​បន្ថែម​ទម្ងន់ទោស​នៅ​សាលាឧទ្ធរណ៍ ដល់​លោក​RADOVAN KARADZIC អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស៊ែ​បបូ​ស្នី ដោយ​កាត់​ឲ្យ​លោក​ជាប់គុក​អស់​មួយ​ជីវិត​។ ពេល​នេះ​មាន​អាយុ​៧៣​ឆ្នាំ…

ប្រទេស​ហូ​ឡង់ ៖ បណ្ដា​ចៅក្រម​នៃ​យន្តការ​សម្រាប់​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​MTPI របស់​អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​២០​មីនា​បាន​បន្ថែម​ទម្ងន់ទោស​នៅ​សាលាឧទ្ធរណ៍ ដល់​លោក​RADOVAN KARADZIC អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស៊ែ​បបូ​ស្នី ដោយ​កាត់​ឲ្យ​លោក​ជាប់គុក​អស់​មួយ​ជីវិត​។

ពេល​នេះ​មាន​អាយុ​៧៣​ឆ្នាំ លោក​KARADZIC ត្រូវ​បាន​សាលាដំបូង​នៃ​តុលាការក្រុង​ឡា​អេ កាត់ទោស​ដាក់គុក​៤០​ឆ្នាំ​ពី​បទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​រំលោភ​បំពាន​ច្បាប់​សង្គ្រាម​នានា ពិសេស​ពី​បទ​ចូលរួម ក្នុង​ការ​សម្លាប់​រង្គាល​ជន​អ៊ិ​ស្លា​ម​នៅ​ទីក្រុង​ស្រេ្ត​ប្រេ​នី​កា នា​សម័យ​សង្គ្រាម​នៅ​បូ​ស្នី​ប្រមាណ​ជា​៨០០០​នាក់ កាលពី​ខែកក្កដា​ឆ្នាំ​១៩៩៥ និង​ពី​បទ​ឡោម​ព័ទ្ធ​ក្រុង​សារ៉ា​ជេ​វ៉ូ​។

ការ​ប្រកាស​សាលក្រម​នោះ​ទទួល​ការ​ទះដៃ​អបអរសាទរ​ក្នុង​បន្ទប់​សវនាការ ។ លោក KARADZIC​ដែល​ចោទ​តុលាការ​អ​.​ស​.​ប​នោះ​ថា​លំអៀង ពេល​ប្រកាស​សាលក្រម​នៅ​ស្ងៀម​ពុំ​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​។ ចៅក្រម​ទាំង​៥​រូប​នៃ​តុលាការ​នោះ​យល់​ថា ការ​កាត់ទោស​ដាក់គុក​៤០​ឆ្នាំ​ប្រឆាំង​លោក​KARADZIC កាលពី​ឆ្នាំ​២០១៦​គឹ​ស្រាល​ណាស់​បើ​គិត​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​ឧក្រិដ្ឋ​របស់​លោក​។

នៅ​សាលាឧទ្ធរណ៍​ជនជាប់ចោទ​ទាមទារ​ឲ្យ​មានការ​កាត់ទោស​ជា​លើក​ទី​២ ពី​បទ​ប្រល័យពូជសាសន៍ តែ​បណ្ដា​ចៅក្រម​បាន​បដិសេធ​សំណើ​នោះ ហើយ​បាន​កាត់ទោស​រូបគេ​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។ ការ​កាត់ទោស​លើក​នេះ​ជា​ការ​កាត់ទោស​ស្ថាពរ​ហើយ​ពុំ​អាច​មានការ​តវ៉ា​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ