រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ៖ ចង់ពិសាប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យលក្ខណៈគ្រួសារមែនទេ? បើដូច្នេះ សូមនាំក្រុមគ្រួសាររបស់អ្នកមកភោជនីយដ្ឋាន 2Pangea របស់ណាហ្គាវើលដ៍ ខណៈយើងក៏មានកម្មវិធីកម្សាន្តសម្រាប់កូនតូចៗរបស់អ្នកផងដែរ ចាប់ផ្តើមពីថ្ងៃទី ៣ មីនាតទៅហើយ!
យើងមានបម្រើនៅរៀងរាល់ថ្ងៃអាទិត្យពីម៉ោង ១១:៣០ ព្រឹកដល់ ៣:៣០ រសៀល ម្នាក់ ១៩,៩៩$ សម្រាប់មនុស្សធំ និងម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ ហើយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! យើងមានគ្រឿងសមុទ្រស្រស់ ម្ហូបសាច់ ត្រី សាច់ឆ្អើរ ត្រីស៊ូស៊ី នំភីហ្សា ស៊ុតពិសេស ម្ហូបខ្មែរ និងបង្អែមជាច្រើនមុខ ឬអ្នកអាចឲ្យមេចុងភៅរបស់យើងចម្អិនម្ហូបពិសេសភ្លាមៗក៏បាន រួមមានប៉ាស់ស្តា និងម្ហូបពិសេសប្រចាំសប្តាហ៍ដែលណែនាំដោយមេចុងភៅ។ ភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ ក៏មានអាហារដែលកូនតូចៗរបស់អ្នកចូលចិត្តផងដែរ ដូចជានំសូកូឡា នំប៉័ង ស្ករសំឡី និងការ៉េមឆា ជាដើម!
អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនេះកាន់តែពិសេសនោះ គឺអ្នកអាចញ៉ាំអាហារយ៉ាងរីករាយ ខណៈកូនតូចៗរបស់អ្នក អាចលេងនៅកន្លែងគូររូប ឬលេងជាមួយអ្នកសម្តែងសៀក តួត្លុក និងអ្នកច្នៃរូបប៉េងប៉ោងរបស់យើង។ ធានាថាពិតជាអស្ចារ្យ! កុំភ្លេចណា! អ្នកក៏អាចថតរូបជាមួយមនុស្សយន្តនៅភោជនីយដ្ឋាន 2Pangea និងនៅកន្លែងផ្សេងៗទូទាំងណាហ្គាវើលដ៍បានផងដែរ។ អ្នកដែលមកញ៉ាំនៅភោជនីយដ្ឋាន 2Pangea អាចចតរថយន្តឥតគិតថ្លៃនៅក្នុងណាហ្គាទី ២។
ក្រៅពីអាហារថ្ងៃត្រង់ថ្ងៃអាទិត្យដ៏ឈ្ងុយឆ្ងាញ់របស់យើង អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្នរបស់យើង គឺអ្នកញ៉ាំទី ២ ចំណាយតែ ៨$ ប៉ុណ្ណោះ ហើយអ្នកអាចពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ។
នៅពេលមកណាហ្គាវើលដ៍ អ្នកអាចឈាងចូលផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉កដើម្បីជាវទំនិញអន្តរជាតិម៉ាកល្បីជាង ២០០ មុខដោយមិនគិតថ្លៃពន្ធ។ ហើយលោកអ្នកអាចទៅទស្សនាការសម្តែងសិល្បៈបុរាណខ្មែរនៅឆាកណាហ្គាវើលដ៍ជាន់ផ្ទាល់ដីចាប់ពីម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃដែលមានរបាំអប្សរា និងភ្លេងប្រពៃណី ព្រមទាំងមានការសម្តែងសិល្បៈអន្តរជាតិថែមទៀតផង។
បន្ទាប់មក អ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី២ ដើម្បីទស្សនា «ការសម្តែងសិល្បៈសហសម័យនៃក្តីស្រឡាញ់» ដ៏អស្ចារ្យដែលផ្តល់ជូនចាប់ពីម៉ោង ៨ យប់ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យរហូតដល់ថ្ងៃទី ៣ ខែមីនា។ សំបុត្រ ផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍សម្រាប់ការសម្តែងរយៈពេល ៤៥ នាទីនេះដែលស័ក្តិសមបំផុតសម្រាប់ទស្សនាលក្ខណៈគ្រួសារ។ វាជាការសម្តែងសិល្បៈអំពីដំណើររឿងរបស់ Justin និង Cherry អមដោយអ្នកសិល្បៈអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។
រីករាយពិសាម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យនៅណាហ្គាវើលដ៍! ដោយសហការ
ចែករំលែកព័តមាននេះ