ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់អាធំៗ​អស់ហើយ សល់អាតូចៗកា.ប់​ចិញ្ច្រាំក្លាយ​ជា​អុសម្តង​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​សកម្មភាព​កាប់​និង​ដឹក​ជញ្ជូន​ព្រៃឈើ​នៅ​តំបន់​ភូមិសាស្ត្រឃុំ​ជៀប និងតំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​តែ​បន្តសកម្មភាពឥត​ឈប់​ឈរ​ជា​រៀងរាល់ថ្ងៃ និង​កាន់តែ​ចេញ​មុខ​ខ្លាំ​ង​ក្លា​ជាង​មុន ដោយ​ពុំ​មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​បង្ក្រាប​បាន​ឡើយ​ ។…

ខេត្តកំពង់ឆ្នាំង ៖ ​សកម្មភាព​កាប់​និង​ដឹក​ជញ្ជូន​ព្រៃឈើ​នៅ​តំបន់​ភូមិសាស្ត្រឃុំ​ជៀប និងតំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​តែ​បន្តសកម្មភាពឥត​ឈប់​ឈរ​ជា​រៀងរាល់ថ្ងៃ និង​កាន់តែ​ចេញ​មុខ​ខ្លាំ​ង​ក្លា​ជាង​មុន ដោយ​ពុំ​មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​បង្ក្រាប​បាន​ឡើយ​ ។ ដោយសារ​តែ​បែប​នេះ ​ហើយ​ទើប​មានការ​ចោទប្រកាន់​ថា​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ ដេកចាំ​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ​។

ជាក់ស្ដែង​ កាលពី​រសៀល​ថ្ងៃ​ទី១៨ ​មីនា ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ បាន​ទៅ​ដល់​ចំណុចភូមិ​ក្រាំងធ្នង់ ឃុំ​ជៀប ស្រុក​ទឹកផុស ដែល​ជា​កន្លែង​ស្តុក​អុស​ស្តែ បានឃើញ​គំនរ​អុស​ស្តែគរ​ដូច​ភ្នំ និង​បានឃើញកម្មករ​កំពុង​​លើក​អុស​ទាំងនោះដាក់​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត​ផង​។ ចំណែកនៅ​ជិត​រថយន្ត​នោះ មាន​ប្រជា​ពលរដ្ឋកំពុង​ដឹក​ដឹកអុស​ម៉ែត្រគូប ឬ​ការ​ហៅ​ស្តែ តាម​គោ​យន្ត​របស់​ខ្លួន កំពុង​រង់ចាំ​ឱ្យ​កម្មករ​លើក​អុស​ពី​គោ​យន្ត​ដាក់​លើ​រថយន្ត ។

ប្រជាពលរដ្ឋ​ទាំងនោះ​ បាន​និយាយ​ឱ្យដឹងថា ពួក​គាត់​បាន​ទៅ​កាប់​អុស​ពី​ព្រៃ ហើយ​យក​មក​លក់​ឱ្យ​ចែ​ស្រី ដែល​ជា​ម្ចាស់​រថយន្ត​ខាង​នេះ ជា​អ្នក​ប្រមូល​ទិញ នៅ​ទី​នេះ​ដោយ​ក្នុង​មួយ​ជើង​បាន៨​​ម៉ឺន​រៀល ចំណែក​រថ​យន្ត​ចែ​ស្រីទិញ​អុស​ទាំងនោះ ដឹក​ចេញ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​រថយន្ត​ជា​ច្រើន​គ្រឿង និង​មាន​​ស្ទើ​រ​គ្រប់កន្លែង ក្នុងស្រុក​ទឹកផុស រហូត​ដល់​ខេត្តពោធិ៍សាត់​ទៀត​ផង ។

ក្រុម​អ្នក​សារព័ត៌មាន​ក៏​បាន​ទូរស័ព្ទ​ទៅ​សួរចែ​ស្រី ដែល​ជា​ឈ្មួញ​ឈើយ៉ាង​សកម្ម​ក្នុង​ការ​ដឹក​ជញ្ជូន អុស​ស្ទែរ​នៅ​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តពោធិ៍សាត់ ហើយ​ត្រូវ​បានចែ​ស្រីនោះ​អះអាង​ថា គឺ​បាន​បង់​ឲ្យ​សមត្ថកិច្ច​អស់​ហើយ គឺ​បង់​ច្រើន​កន្លែង​ណាស់ ទម្រាំ​ដឹក​ចេញ​បានស្ទើ​រ​គ្រប់កន្លែង ។ តែ​អ្នកកាសែត​ចង់បាន​គាត់ឱ្យ​៤ទៅ ៥ម៉ឺន​រៀល​សម្រាប់​ចាក់​សាំង​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​រកស៊ី​មិន​ចំណេញ​ប៉ុន្មាន​ទេ ។

សំដីចែ​ស្រីខាងលើ ហាក់​បាន​ប្រមាថមើលងាយ​ដល់​អ្នក​សារព័ត៌មាន ដែល​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ដល់​កន្លែង​កើតហេតុ ព្រោះថា​ ពួក​គេ​ចង់បាន​តែ​រូបភាព​ និង​ព័ត៌មាន​ប៉ុណ្ណោះ ។ ​ហើយ​ពេល​នេះ​ បានដឹង​ការ​ពិត​ហើយ​ថា​ ឡាន​ដឹកអុសនៅ​ចំណុច​ភូមិ​ក្រាំងធ្នង់ ឃុំ​ជៀប ស្រុក​ទឹកផុស ពិតជា​របស់​គាត់​មែន គាត់​បាន​សារ​ភាពអស់​។

ពាក់​ព័​ន្ធ​នឹង​បញ្ហា​នេះ លោកសំ​រិ​ទ្ធី ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាសឯណេះ​វិញ​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ប៉ុន្តែ​គេ​ដឹង​ថា ​គាត់​បាន​ចង​អង្រឹង​ចាំ​យក​លុយ​ក្បាល​ឡាន​តែ​ប៉ុណ្ណោះ ។ ដោយឡែក ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង លោក ងិ​ន ហ៊ុន បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃនេះថា លោក​មិន​បានដឹង​រឿង​នោះ​ទេ ប៉ុន្តែ​លោក​នឹង​មាន​ចំណាត់ការ​​ ប្រសិន​បើ​មានមែន ។

អត្ថបទសរសេរ ដោយ