ចាន់ តារាទី នៅតែឈរលើវិថីសិល្បៈសំដែង
រាជធានីភ្នំពេញ ៖ អ្នកនាង ចាន់ តារាទី ជាតារាភាពយន្តមួយដួងដែលចាប់ផ្តើមរះឡើងនៅពាក់កណ្តាលទសវត្សទី ៨០ ។ អ្នកនាងចូលរួមសំដែងបានជាច្រើនរឿង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងពិភពសិល្បៈភាពយន្ត ។ អ្នកនាងចាន់ តារាទី ទោះបីជាមានវ័យចំណាស់បនិ្តចហើយក្តីនៅតែចាប់អាជីពសិល្បៈសំដែង ភាពយន្តដដែល។ នៅក្នុងឆ្នាំ២០១០ អ្នកនាងបានចូលរួមសំដែងរឿងភាគសំរាប់ចាក់ផ្សាយតាមកញ្ចក់ទូរ ទស្សន៍ជាច្រើនរឿង ដូចជារឿងផ្ការីកពេញរដូវ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍រឿងកែវភ្នែក ឱ្យទូរទស្សន៍ជាតិកម្ពុជា រឿងរដឺនមានស្នេហ៍ ឱ្យផលិតកម្ម F.C.I រឿងសំណុំរឿងបរទេស ថតឱ្យក្រុមហ៊ុនបារាំង និងរឿងឆ្អែតចិត្ត ឱ្យផលិតកម្មមហាហង្សសំរាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ។ បច្ចុប្បន្ននេះភាគច្រើនអ្នកនាងសំដែងជាតួម្តាយ។
ចែករំលែកព័តមាននេះ