ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារីបំរើក្នុងហាងម្នាក់ ត្រូវសង្សារនាំចូលផ្ទះសំណាក់ ហើយសម្លាប់នាងចោល បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៤ មីនា នេះ ស្ថិតនៅសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ បើតាមការរសន្និដ្ឋានរបស់មន្ត្រីជំនាញសង្ស័យថា នាងអាចត្រូវប្រុសស្នេហ៍នោះ វាយសម្លាប់បំបាក់.កទាំងអាក្រាតកាយនៅលើពូក ។
![Picture]()
សមត្ថិច្ចក្រុងដូនកែវបានឱ្យដឹងថា ករណីមានមនុស្សស្រីម្នាក់ស្លាប់ក្នុងផ្ទះសំណាក់នេះ កំពុងសង្ស័យជាករណីឃាតកម្ម ។ មកដល់រសៀលថ្ងៃដដែល កំលាំងជំនាញនគរបាល រួមជាមួយព្រះរាជអាជ្ញារង គ្រូពេទ្យ និងអជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យរួចហើយ តែនៅមិនទាន់មានកំណត់ច្បាស់ថា នារីរងគ្រោះខាងលើស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ ។ នារីរងគ្រោះត្រូវបានស្គាល់មានឈ្មោះស្រី ដា អាយុ២១ឆ្នាំរស់នៅភូមិកន្ទួត ឃុំស្រងែ ស្រុកទ្រាំង ។
![Picture]()
បើតាមសម្តីអ្នកបំរើក្នុងផ្ទះសំណាក់យីហោ «ប៉ាអី ម៉ាក់អី»បានឱ្យដឹងថា ឃើញបុរសម្នាក់បានឌុបនារីរងគ្រោះ ចូលទៅក្នុងដេកក្នុងផ្ទះសំណាក់នេះ ប្រហែលវេលាម៉ោង១២អធ្រាត្រម្ល៉េះ ដោយដេកក្នុងបន្ទប់លេខ២០៤ ។ នៅពេលចូលបានប្រមាណជាង១ម៉ោង ក៏បុរសនោះចុះមកវិញ ដោយប្រាប់សន្តិសុខថា ទៅទិញបបរញាំ ។ ប៉ុន្តែបុរសមិនឃើញត្រឡប់មកផ្ទះសំណាក់វិញទេ ។ លុះមកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៤ មីនា មានអ្នកបំរើចូលទៅរៀបចំបន្ទប់ ទើបប្រទះឃើញក៏បង្កភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។
![Picture]()
ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតាមដានតាមកាមេរ៉ាសុវត្ថិភាពបន្ត ដើម្បីស្វែងចាប់ឃាតករឱ្យបាន ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ