ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​ជ័យ​លា​ភី​បាល់ទះ​ឆ្នេរ​ខ្សាច់​​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២​ផ្នែក​ស្ត្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ ក្នុង​ក្របខ័ណ្ឌ​ប្រកួត 2-Star World Tour សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ បាន​ឈាន​ដំណាក់កាល​ចុង​ក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃ​លែង​បំផុត​កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២៤…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ ក្នុង​ក្របខ័ណ្ឌ​ប្រកួត 2-Star World Tour សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ បាន​ឈាន​ដំណាក់កាល​ចុង​ក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃ​លែង​បំផុត​កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២៤ ខែកុម្ភៈ នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយ​មានការ​ចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់​ពាន់​នាក់ ។

បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ខ្លាំងក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ រវាង​ក្រុម​ក្រុម​កីឡាករ​ឆ្នើម​អន្តរជាតិ​ជា​ច្រើន​ក្រុម​ដូច​ជា​មក​ពី​ប្រទេស​ជប៉ុន ឆេ​ក ថៃ សហរដ្ឋអាមេរិក ទី​ក្រង​តៃប៉ិ អូស្ត្រាលី ប៉ូ​ឡូញ កា​ណា​ដា ស៊ី​ប អ៊ី​ស្រា​អែ​ល សិង្ហ​បុរី អា​ល្លឺ​ម៉​ង់ ក្រិ​ក ស៊ុ​យ​អែ​ដ និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ។

គេ​បាន​រក​ឃើញ​ក្រុម​ជ័យ​លា​ភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ គឺ​ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុម​ប្រទេស​ក្រិ​ក (Vasiliki Arvaniti/Penny Karagkouni) ទទួល​បាន​មេដាយ​មាស និង​ប្រាក់​រង្វាន់ ៤​ពាន់​ដុល្លារ​។

ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​សហរដ្ឋអាមេរិក (Amanda Dowdy/Corinne Quiggle) ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម​ប្រទេស​ជប៉ុន (Yurika Sakaguchi/Chiyo Suzuki) ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ក្រុម​ទទួល​ជ័យ​លា​ភី​ទាំង​បី​ក្រុម​នេះ មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច ២០២០ ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក ។

បន្ទាប់​ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគំ​តន្ត្រី​រាត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជា​ច្រើន​រូប​មាន​ដូច​ជា​កញ្ញា ឱ​ក សុគន្ធ​កញ្ញា កញ្ញា ទេព បូ​ព្រឹក្ស លោក​ហ្សូ​ណូ កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា អ្នក​នាង​ពេជ្រ សោភា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ លោក យុន វុ​ត្ថា​កញ្ញា កញ្ញា បាន ម៉ុ​ន្នី​ល័​ក្ខ ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជា​ច្រើន​រូប​ទៀត​។

សូម​ជម្រាប​ថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរ ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះរាជា​ណា​ច​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

កម្មវិធី​នេះ​នឹង​បន្ត​ធ្វើ​ឡើង​នៅ​ខេត្ត​បី​ទៀត និង​កម្មវិធី​ប្រគំ​តន្ត្រី​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​ប្រាំ​មួយទៀត​ដោយ​មាន​កាលវិភាគ​ប្រកួត​ដូច​ជា ៖

១.​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។ ២. ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី​៣ ខែមីនា​។ ៣. ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី​១០ ខែមីនា​។ ៤. ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី​២៤ ខែមីនា ។ ៥. ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី ៣០ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​។ ៦. ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី​៧ ខែមេសា ។ ៧. ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមេសា​។

ដោយឡែក​កម្មវិធី 2-Star World Tour នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡាការិនី និង​នៅ​ខេត្តសៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ កម្មវិធី 1-Star World Tour នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស និង​ខេត្តបាត់ដំបង​សម្រាប់​កីឡា​កិ​រិ​នី ។

រង្វាន់​ទឹកប្រាក់​សរុប​គឺ ៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្រុម​ជ័យ​លា​ភី​នីមួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី 1-Star World Tour នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ចំណែកឯ​ក្រុម​ជ័យ​លា​ភី​នីមួយ​ៗ​នៃ​ក្របខ័ណ្ឌ​កម្មវិធី 2-Star World Tour នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់ ២៥.០០០ ដុល្លារ​អា​មេ​រិ​ក ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ