ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកស្តាយ​ណាស់​ភ្លាម​ៗ​ក្រុម​គ្រួសារ​ស្រ​វេ​ស្រ​វ៉ា​ជួយ​គាត់​ដែរ​តែ​អកុសល​ជួយ​មិន​បាន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ហើយ​ស្លាប់​មួយ​រំពេច​បន្ទាប់​ពី​យក​ខ្សែភ្លើង​មានមុខ​តំណ​ច្រើន​យក​មក​ត​ភ្លើង​ដើម្បី​ឆក់​ត្រី​នៅ​ក្នុង​ត្រពាំង​ទឹក​របស់​ខ្លួន ។ ករណី​ឆក់​ខ្សែភ្លើង​នេះ​កើតឡើង​ជាប់មាត់​ត្រពាំង​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ ៧០​ម៉ែត្រ កាលពី​រសៀល​ថៃ្ង​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​មានឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ហើយ​ស្លាប់​មួយ​រំពេច​បន្ទាប់​ពី​យក​ខ្សែភ្លើង​មានមុខ​តំណ​ច្រើន​យក​មក​ត​ភ្លើង​ដើម្បី​ឆក់​ត្រី​នៅ​ក្នុង​ត្រពាំង​ទឹក​របស់​ខ្លួន ។ ករណី​ឆក់​ខ្សែភ្លើង​នេះ​កើតឡើង​ជាប់មាត់​ត្រពាំង​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ ៧០​ម៉ែត្រ កាលពី​រសៀល​ថៃ្ង​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​មានឈ្មោះ ឃិ​ន ចឹក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ឃ្លៃ ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រាយ​ខ្សែភ្លើង​ចេញពីផ្ទះ​ដើម្បី​​ឆក់​ត្រី​នៅ​ត្រពាំង​ទឹក​ក្រោយ​ផ្ទះ ពេល​រាយ​ខ្សែ​ចេញពីផ្ទះ​ជន​រង​គ្រោះ​មិន​ទាន់​ដឹង​ថា​ខ្សែ​មាន​តំណនោះ​ទេ​ស្រាប់តែ​ពេល​រាយ​ខ្សែ​រួច​មក​ដោ​ត​ឌុ​យ​ភ្លើង​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ដោយ​មិនដឹង​ថា ​ខ្សែ​មាន​តំណ​ច្រើន​ក៏​ឆក់​បណ្តាល​ឱ្យ​ភ្លាម​មួយ​រំពេ​ច​តែ​ម្តង​ ។ ​ពេល​កើតហេតុ​សាច់​ញា​តិ​បាន​ដក​ឌុ​យ​ហើយ​លើក​ជន​រង​គ្រោះ​មក​ធ្វើការ​សង្គ្រោះ​តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​បន្ត​ថា ករណី​នេះ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ​ហ​រោះ​ទើប​ជួប​ហេតុ​ការណ៍​​បែប​នេះ​មក​លើ​ខ្លួន​ដោយសារ​តែ​យក​ខ្សែ​ភ្លើង​មាន​តំណ​ហើយ​ត​ខុស​បច្ចេកទេស​ពេល​ចុះ​ទឹក​មិន​ទាន់​បាន​ឆក់​ត្រី​មួយ​ផង​ក៏​ឆ្លង​ចរន្ដ​អគ្គី​ស​នី​ប៉ះ​ទឹក​ឆក់​ទាញ​ដួល​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ