ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ញ៉ាំ​តែ​អាហារ​ទាំង​​នេះ ​នឹង​ធ្វើ​ស្បែក​អ្នក​​មើលទៅ​ក្មេង​២០​ឆ្នាំ

6 ឆ្នាំ មុន

ខាងក្រោម​នេះ ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១- អ្នក​អាច​ពិសារ​បង្គារ និង​ក្តាម​បាន ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ខូច​ឡើយ​ពេល​ដែល​ត្រូវ​កម្តៅថ្ងៃ​ច្រើន​។ ២- បន្លែ​ពណ៌​បៃតង​ក៏​អ្នក​គួរតែ​ពិសារ​ច្រើន​ដែរ…

ខាងក្រោម​នេះ ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១- អ្នក​អាច​ពិសារ​បង្គារ និង​ក្តាម​បាន ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ខូច​ឡើយ​ពេល​ដែល​ត្រូវ​កម្តៅថ្ងៃ​ច្រើន​។

២- បន្លែ​ពណ៌​បៃតង​ក៏​អ្នក​គួរតែ​ពិសារ​ច្រើន​ដែរ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​កាំរស្មី​យូ​វី ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ខ្មៅ​ឡើយ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​បន្លែ​បៃតង​នោះ​ប្រៀប​ដូច​ជា​ឡេ​ការពារ​កម្តៅថ្ងៃ​អ​ញ្ចឹ​ង​។

៣- ផ្លែ​ឈើ​ពណ៌​ស្វាយ ដូច​ជា ប្លូ​ប៊ឺ​រី និង​ទំពាំងបាយជូរ អ្នក​អាច​ញ៉ាំ​ច្រើន ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត ទោះបីជា​អ្នក​ត្រូវ​កម្តៅថ្ងៃ​ក៏​ដោយ​។ ដូចនេះ ផ្លែ​ឈើ​ទាំងនេះ អ្នក​គួរតែ​បរិភោគ​ឲ្យ​ច្រើន ទើប​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​អាច​នៅ​ក្មេង​ជា​និច្ច​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ