ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Katy Perry និង​គូស្នេហ៍បង្ហាញចិញ្ចៀនភ្ជាប់ពាក្យហើយ

5 ឆ្នាំ មុន

ក្រោយ​ពី​ក្ដី​ស្រឡាញ់​មាន​ភាព​រអាក់រអួល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក មួយ​រយៈពេល​ចុង​ក្រោយ​​នេះ​ក្ដី​ស្រឡាញ់​របស់​ Katy Perry និង​លោក​ Orlando Bloom កាន់តែ​ស្អិតរ​មួ​ត រួម​ទាំង​បាន​បង្ហាញ​ថា​បាន​ភ្ជាប់ពាក្យ​រួច​ទៀត​ផង ។…

ក្រោយ​ពី​ក្ដី​ស្រឡាញ់​មាន​ភាព​រអាក់រអួល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក មួយ​រយៈពេល​ចុង​ក្រោយ​​នេះ​ក្ដី​ស្រឡាញ់​របស់​ Katy Perry និង​លោក​ Orlando Bloom កាន់តែ​ស្អិតរ​មួ​ត រួម​ទាំង​បាន​បង្ហាញ​ថា​បាន​ភ្ជាប់ពាក្យ​រួច​ទៀត​ផង ។

នាង ​Katy Perry និងលោក​ Orlando Bloom ​បាន​បង្ហោះ​«​អុី​ន​ស្ដា​ក្រាម​» បង្ហាញ​រូប​នៃ​ការ​ភ្ជាប់ពាក្យ​ដោយ​មាន​ប៉េងប៉ោង​រូប​បេះដូង​បង្ហោះ​នៅ​ជុំវិញ​បន្ទប់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​រូប​អបអរសាទរ ។ លើស​ពី​នេះ​មហាជន​ក៏​បានឃើញ​ចិញ្ចៀន​មួយ​វង់​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង ខណៈ​ពេល​ខាង​បុរស​ក៏​បង្ហាញ​គ្រាប់ពេជ្រ​ច្នៃ​ជា​រូប​ផ្កា​កុលាប​សុំ​រៀប​ការ ។

ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​នាង ​Katy Perry មាន​លក្ខណៈ​ដូច​គ្នា​នឹង​ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​នាង​Miranda Kerr អតីត​ប្រពន្ធ​របស់​ Orlando Bloom ប៉ុន្តែ​ខុស​គ្នា​ត្រង់​ទំហំ និង​គុណភាព​ពេជ្រ រួម​ទាំង​ពណ៌ ។

អ្វី​ដែល​សំខាន់​គឺ​តម្លៃ​ក៏​ខុស​ប្លែក​គ្នា​ដែរ ព្រោះ​ទំហំ​៤​ការាត់​របស់នាង ​Katy Perry មាន​តម្លៃ​៥​លាន​ដុល្លារ ខណៈ​ពេល​ទំហំ​ពី​៣-៤​ការាត់​របស់​នាង​ មី​រេ​ន​ដា​ មាន​តម្លៃ​តែ​៦៥.០០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ