ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត​ពេល​ក្របួច​បាន​ស្រាប់តែ​ប៉ះ​ភ្នាក់ងារ​ប៉េ​អឹ​ម​ខេត្ត​២​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែកុម្ភៈ សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្រុង​សៀមរាប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់​ជា​ភ្នាក់ងារ​របស់​ប៉េ​អឹ​ម​ខេត្តសៀមរាប​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ។…

ខេត្តសៀមរាប ៖ រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែកុម្ភៈ សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្រុង​សៀមរាប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ប្រុស​២​នាក់​ជា​ភ្នាក់ងារ​របស់​ប៉េ​អឹ​ម​ខេត្តសៀមរាប​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ។

ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៦​នាក់​នោះ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៦​នាក់​ក្នុង​នោះ​មាន​២​នាក់​ទី​១-​ឈ្មោះ កែវ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជួញដូរ និង​ម្នាក់​ទៀត​ឈ្មោះ ជា ចាន់​ពន្លឺ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ​ជា​ភ្នាក់ងារ​ឱ្យ​ខាង​ប៉េ​អឹ​ម​ខេត្ត​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1E-2905 ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ឃាត់ខ្លួន​បាន ។

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​, កាំបិត​ដែក​ចំនួន​១, ឆ្នាំង​សាក​ទូរស័ព្ទ​ចំនួន​១ រក​ឃើញ​នៅ​ក្នុង​កែបម៉ូតូ ។ ប៉ុន្តែ​មិន​ត្រូវ​បាន​ប៉ូលិស​ដាក់​ថត​ឱ្យ​ទេ ព្រមទាំង​មិន​ឱ្យ​ដាក់​ជា​ភ្នាក់ងារ​ប៉េ​អឹ​ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ