ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎ ! អត់​មាន​ខ្លាចញ​ញើ​ត​អី​តិច​សោះ​…​រយះ​ឈាម​ហូរ​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បែក​ចិញ្ចើម​ម្ខាង​ដោយ​យុវវ័យ​ក្មេង​ទំនើង​យក​ចំពាម​បាញ់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង ១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តា​យ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បែក​ចិញ្ចើម​ម្ខាង​ដោយ​យុវវ័យ​ក្មេង​ទំនើង​យក​ចំពាម​បាញ់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង ១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តា​យ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយ​ឃើញ​យុវជន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ប្រមាណ​៥​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ពី​រង្វង់​មូល​ចោម​ចៅ​ទៅ​ភ្នំពេញ ហើយ​បាន​បង្ហោះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ខាង ដោយ​ជិះ​ពេញ​ផ្លូវ​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ឃើញ​យុវជន​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ ហើយ​យុវជន​ក្មេង​ទំនើង​ខាងលើ​បាន​ធ្វើ​សកម្មភាព​យក​ចំពាមកៅស៊ូ ហើយ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ជិះ​គ្នា​២​នាក់​ខាងលើ​ចំ​ចិញ្ចើម​ផ្នែក​ខាងឆ្វេង បណ្តាល​អោយ​រយះ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ទៀត​ថា ដោយ​ភាគី​គ្នា​ជន​រង​គ្រោះ​ដែល​ជិះ​គ្នា​៣​នាក់ ដោយ​ពាក់មួក​សុវត្ថិភាព ហើយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​២​នាក់​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ហើយ​បាញ់ថ្នាំ​ពណ៌​ក្រហម​ទៀត ទើប​ក្រុម​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​បាញ់​តែ​ម្ដង ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ខាងលើ​តែង​ធ្វើ​សកម្មភាព​សឹង​រាល់ថ្ងៃ ដែល​ធ្វើ​សកម្មភាព​នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន​ផង​ដែរ ដោយ​មិន​ទាន់​មាន​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​ឡើយ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ឡើយ ហើយ​នាំ​គ្នា​ទៅ​ផ្ទះ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ