ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! គូ​ដណ្តឹង​មិនដឹង​ថា ស្លុតចិត្ត​ប៉ុណ្ណា​ទេ ហើយ​ករណី​នេះ​កំពុង​តែ​ស្រាវជ្រាវ​បន្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​រាយ​ខ្សែភ្លើង​ឆក់​ត្រី ដែល​គេ​ប្រទះ​ឃើញ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​រាយ​ខ្សែភ្លើង​ឆក់​ត្រី ដែល​គេ​ប្រទះ​ឃើញ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងភូមិ​ត្រាច​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នក​ស្លាប់​ឈ្មោះ សាន ធា​រ៉ា អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​គូ​ដណ្ដឹង​ឈ្មោះ ធ​ល់ ស្រី​លី​ន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។
ចំណែក​អ្នក​ឆក់​ត្រី​ជាមួយ​គ្នា​ម្នាក់​ទៀត​ឈ្មោះ បូ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល តែ​បាន​គេចខ្លួន​បាត់​ស្រមោល ផង​ដែរ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា ២​នាក់​ដោយ​បាន​រាយ​ខ្សែភ្លើង​ចម្ងាយ​៣០០​ម៉ែត្រ ដែល​ឆក់​ត្រី​តាម​ប្រឡាយ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ក្លែមស្រា ហើយ​ខណៈ​ពេល​ដែល​កំពុង​ឆក់​នោះ​ក៏​ស្រាប់តែ​ស្លាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ក៏​បាន​រត់គេច​ខ្លួន​បាត់​តាំងពី​យប់ ។

តាម​គូ​ដណ្តឹង​របស់​គាត់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​០៩ ខែ​នេះ​មាន​មិត្តភក្តិ​ម្នាក់​ដែល​គេចខ្លួន​បាន​ទូរស័ព្ទ​ហៅ បបួល​ឆក់​ត្រី​ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​ត​ខ្សែភ្លើង​ចេញពី​ចំណុច​ផ្ទះ​ជួល​មិត្តភក្តិ ស្ថិត​នៅ​ភូមិ​ព្រៃ​ទម្លាប់ ឃុំ​បែក​ចាន ខេត្តកណ្តាល ។ ហើយ​ក៏​បាន​នាំ​គ្នា​រាយ​ខ្សែភ្លើង​ហើយ​ក៏​ឆក់​ត្រី​រហូត​លុះ​មក​ដល់​ចម្ងាយ​ប្រហែលជា​៣៥០​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ត្រាច​ទូល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ហើយ​ក៏​បាន​ឆក់​ស្លាប់​នៅ​កន្លែង​នោះ​តែ​ម្តង ។

នៅ​ពេល​នោះ​អត់​មាន​អ្នកដឹង​ឡើយ ចំណែក​មិត្តភក្តិ​ដែល​ឆក់​ជាមួយ​នោះ​ក្រោយ​ពេល​ឆក់ ហើយ​ក៏​បាន​អូស​ជន​រង​គ្រោះ​ដាក់​នៅ​មាត់​ប្រឡាយ ហើយ​ក៏​បាន​ស្រាវ​ខ្សែរ​ភ្លើង​យក​ទៅ​ដាក់​លើ​ម៉ូតូ​ជន​រង​គ្រោះ មុខ​បន្ទប់​ជួល​របស់​ខ្លួន ហើយ​ក៏​បាន​នាំ​ប្រពន្ធ​រត់គេច​ខ្លួន​បាត់​តាំងពី​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ