យោងតាមការផ្សាយរបស់ទូរទស្សន៍ចិន Hunan TV កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គូស្វាមីតារាសម្តែង Hawick Lau និង Yang Mi ជាប់ជាគូស្វាមីដែលមានសុភមង្គល និងរកប្រាក់ចំណូលខ្ពស់បំផុតប្រចាំឆ្នាំ២០១៣ នៅក្នុងប្រទេសចិន ។ លក្ខណៈវិនិច្ឆ័យ២ចំណុចសំខាន់ដើម្បីដាក់ពិន្ទុវាយតម្លៃជ្រើសរើសគូស្វាមីតារាឆ្នើមគឺផ្អែកទៅលើប្រាក់ចំណូលរួមគ្នា ប្រជាប្រិយភាពក្នុងការសម្តែង រួមផ្សំនឹងជីវិតរស់នៅប្រកបទៅដោយសុភមង្គលរបស់គូស្វាមីនីមួយៗផងដែរ ។
លោក Hawick Lau និង Yang Mi រកប្រាក់ចំណូលបាន ៣,២លានយន់ ស្មើនឹងជាង៥សែនដុល្លារអាមេរិក ។ ពួកគេទាំងពីមានផលិតកម្មផ្ទាល់ខ្លួន និងប្រាក់ចំណូលបានមកពីការថតខ្សែភាពយន្ត ។ចំណែកឯចំណាត់ថ្នាក់លេខ២បានទៅលើគូស្វាមី Huang Xiaoming និង Angelababay។ ពួកគេទាំងពីរបានទទួលជោគជ័យក្នុងការថតខ្សែភាពយន្ត និងការដើរម៉ូដពិភពលោក ។ គូស្វាមីនេះរកប្រាក់ចំណូលបាន៣លានយន់ស្មើនឹងជិត៥សែនដុល្លារអាមេរិក ខណៈពេលដែលគូស្វាមី Wen Zhan និង Ma Yili ឈរលំដាប់លេខ៣ រកប្រាក់ចំណូលបាន២,៦លានយន់ ស្មើនឹងជាង៤សែនដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ