ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង នាង ឆយី ទទួល​រង​ការ​រិះ​គន់​ពី​មហា​ជន​ថា សិច​ស៊ីជ្រុល

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ដែល​មិន​សូវ​មាន​សកម្ម​ភាព​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ នាង​ឆយី បាន​ធ្វើ​ឱ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី បន្ទាប់​ពី​តារា​រូប​នេះ​បាន​ស្លៀក​ពាក់​បែប​សិច​ស៊ី​ស្ទើរ​តែ​ចេញ​សុដន់​ ខណៈចូល​រួម​កម្ម​វិធី​អាណា​ចក្រ​តារា​ឆ្នាំ​២០១៣​ដែល​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ពេល​ថ្មីៗ​នេះ ។

ភាព​សិច​ស៊ី​របស់​តារា​សម្តែង​រូប​នេះ​ក៏​ត្រូវ​បាន​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ផង​ដែរ​ពី​មហា​ជន​ថា សិច​ស៊ី​ហួស​ហេតុ​មិន​សម​ភ្នែក​ បន្ទាប់​ពី​រូប​ភាព​របស់​នាង​ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​ក្នុង​គណ​នេយ្យ Facebook របស់​នាង​រួច​មក។

ក្នុង​ឈុត​សម្លៀក​បំពាក់​​រ៉ូប​ពណ៌​ក្រហម​ដែល​ចំហរ​ដើម​ទ្រូង​ស្ទើរ​តែ​ពាក់​កណ្តាល​ត្រូវ​បាន​ឆយី​ស្លៀក​ពាក់​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​អាណា​ចក្រ​តារា​ កាល​ពី​ថ្ងៃ​ទី​១៥ សីហា កន្លង​ទៅ  បន្ទាប់​ពី​តារា​មួយ​ចំនួន​ទៀត​ក៏​បាន​​បង្ហាញ​នូវ​ភាព​សិច​ស៊ី​រៀង​ៗ​ខ្លួន​ដែរ។