ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម ស្ពាយ​តាមខ្លួនដើរ​ចូលដីខ្មែរ​មិន​ចេះ​តិច​​…​របស់​​​ទុច្ចរិត​នេះ​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ម្នាក់រួម​នឹង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​ពាន់​គ្រាប់ ​បាន​ត្រូវ​បង្ក្រាប​​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ក្រុង​ស្ទឹង​ត្រែង នៅ​ចន្លោះ​បង្គោល​លេខ​៣៥ និង​លេខ​៣៦ ក្បែរ​ព្រំដែន​ឡាវ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី…

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​ម្នាក់រួម​នឹង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជា​ច្រើន​ពាន់​គ្រាប់ ​បាន​ត្រូវ​បង្ក្រាប​​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ក្រុង​ស្ទឹង​ត្រែង នៅ​ចន្លោះ​បង្គោល​លេខ​៣៥ និង​លេខ​៣៦ ក្បែរ​ព្រំដែន​ឡាវ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ​កាលពី​វេលា​ម៉ោង​១០ ​និង​៤២​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ។

ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ឆ្លង​ដែនខាងលើ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេ បញ្ជាការ​រង ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ផែន​បង្ក្រាបបទល្មើស​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​លួច​នាំ​គ្រឿងញៀន​ ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​មក​កាន់​កម្ពុជា តាមច្រករបៀង​ដោយ​ថ្មើរ ជើង​​កាត់​ព្រៃ ។ ក្រោយ​ពី​ឃើញ​វត្តមាន​តាម​ភិនភាគ​ជនសង្ស័យ​មក​ដល់​ដី​កម្ពុជា​ក្បែរ​ព្រំដែន កម្លាំងកង រាជអាវុធហត្ថ​ដែល​បាន​ដាក់​ពង្រាយ ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ក្នុង​កាបូប ស្ពាយ​ពណ៌​ខ្មៅ ។

លោក ភុយ ខ្វៃ ប្រធាន​មន្ទីរ​យុត្តិធម៌​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ពី​សាវតារ​ជនសង្ស័យ​ឈ្មោះ ងួ​ន លែ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ភា​ង​ឌី ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ជាក់ស្តែង ត្រូវ​បាន​ដឹក​បញ្ជូន​តាម​រថយន្ត​មក​កាន់ បញ្ជាការ ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សួរ​ចម្លើយ ដោយ​មន្ត្រី​ជំនាញ​នឹង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​វត្ថុ​តាង នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក្រោម​ការ​ចូលរួម​ត្រួតពិនិត្យ​ដោយ​ក្រឡាបញ្ជី​តំណាង​ឱ្យ​ព្រះរាជអាជ្ញា ។

ជាក់ស្តែង​​វត្ថុ​តាង​ដកហូត​​មាន​ចំនួន​២៧​កញ្ចប់​ស្មើ​៥.៣០២​គ្រាប់ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន​អក្សរ​WY​ពណ៌​ផ្កាឈូក ។ ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​រូប​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សា​លាដំបូង​ខេត្ត ក្រោយ​ពី​បញ្ចប់​នីតិវិធី ។

អត្ថបទសរសេរ ដោយ