ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​ដ្រូ​ន​អវកាស​ដំបូង​គេ​របស់​រុ​ស្ស៊ី

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រូបភាព​ដំបូង​នៃ​ដ្រូ​ន​DRONE​អវកាស​មួយ​របស់​រុ​ស្ស៊ី​ដែល​ហោះ​លឿន​ជាង​សំឡេង​ច្រើន​ដង ទើបត្រូវ​បាន​បង្ហាញ​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ។ ដ្រូ​ន​អវកាស​នោះ រហូត​ដល់​ឆ្នាំ​២០២៣​នឹង​អាច​ជួយ​បញ្ជូន បណ្ដា​យានអវកាស​ទៅ​កាន់​តារាវិថី​ក្នុង​កម្ពស់​​៥០០​គីឡូម៉ែត្រ​។ SPUTNIK…

ប្រទេស​រុ​ស្ស៊ី ៖ រូបភាព​ដំបូង​នៃ​ដ្រូ​ន​DRONE​អវកាស​មួយ​របស់​រុ​ស្ស៊ី​ដែល​ហោះ​លឿន​ជាង​សំឡេង​ច្រើន​ដង ទើបត្រូវ​បាន​បង្ហាញ​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ។

ដ្រូ​ន​អវកាស​នោះ រហូត​ដល់​ឆ្នាំ​២០២៣​នឹង​អាច​ជួយ​បញ្ជូន បណ្ដា​យានអវកាស​ទៅ​កាន់​តារាវិថី​ក្នុង​កម្ពស់​​៥០០​គីឡូម៉ែត្រ​។ SPUTNIK ទទួល​បាន​រូបភាព​មួយ នៃ​ដ្រូ​ន​អវកាស​ម៉ូ​ដែល​ដំបូង​គេ អាច​ប្រើប្រាស់​ច្រើន​បែប​សំដៅ​ហោះហើរ ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ច្រើន​ដង ក្នុង​បរិយាកាស​និង​ក្នុង​ទី​អវកាស​។ រូបភាព​ដ្រូ​ន​នេះ មាន​រាងដូចជា​យន្តហោះ​មួយ មាន​ម៉ា​សី​ុ​ន​តែ​មួយ​គត់ ដោយ​វា​នឹង​អាច​ប្រើប្រាស់​បាន​ច្រើន​បែប​។

ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន​ISSEN​លោក​អីុ​អូ​រី​បាក់​កូ​ឡូ​វ គូសបញ្ជាក់​ប្រាប់ SPUTNIK​ថា ដើម្បី​ផលិត​ដ្រូ​ន​មួយ​ចំនួន នោះ​គ្រឿង​ទាំងឡាយ​សុទ្ធតែ​ជា​របស់​រុ​ស្ស៊ី ហើយ​យាន​នោះ​នឹង​បំពាក់​ម៉ា​ស៊ីន​តែ​មួយ​14D30​។ ប្រធាន​អគ្គនាយក​រូប​នោះ​ក៏​ប្រកាស​ផង​ដែរ​ថា ដ្រូ​ន​នេះ​នឹង​មិន​ប្រើប្រាស់​ក្នុង​គោលដៅ​យោធា​​ឡើយ​។

វា​នឹង​ត្រូវធ្វើ​ការ​ហោះ​សាកល្បង​៥​លើក ក្នុង​ឆ្នាំ​២០២៣​។ បណ្ដា​អ្នក​បង្កើត​ដ្រូ​ន​អវកាស​នោះ វាយតម្លៃ​ថា វា​អាច​ហោះហើរ​ក្នុង​កម្ពស់​១៦០​គីឡូម៉ែត្រ និង​អាច​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​៧​ដង រួច​អាច​ជួយ​បញ្ជូន​បណ្ដា​យានអវកាស​ទៅ​កាន់​តារាវិថី​ក្នុង​កម្ពស់​៥០០​គីឡូម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ