ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុន​បង​ល្អមើល​ជាងគេ​ក្នុង​លោក ! អំនួត​ឱ្យ​អន់​ថយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​លោក Stephen Row ដែល​បណ្តា​អ្នកលេង​ហ្វេ​សប៊ុ​ក​ជា​ច្រើន​ស្គាល់​រូប​លោកតា​មរយៈ​សំ​ណេ​រ​បូរបាច់​ហូរ​ដូច​ទឹក​នោះ​លោក​ក៏​ជា​អ្នកវិភាគ​កុន​វ័យក្មេង​មួយ​រូប ។ លោក​មាន​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​ការ​វិភាគ​ភាពយន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​នេះ​លោក…

រាជធានី​ភ្នំពេញ​៖​លោក Stephen Row ដែល​បណ្តា​អ្នកលេង​ហ្វេ​សប៊ុ​ក​ជា​ច្រើន​ស្គាល់​រូប​លោកតា​មរយៈ​សំ​ណេ​រ​បូរបាច់​ហូរ​ដូច​ទឹក​នោះ​លោក​ក៏​ជា​អ្នកវិភាគ​កុន​វ័យក្មេង​មួយ​រូប ។ លោក​មាន​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​ការ​វិភាគ​ភាពយន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​នេះ​លោក Stephen Row បាន​បញ្ចេញ​សារ​វែង​មួយ ហាក់​ឡើងក​ម្តៅ​ទ្រាំ​មិន​បាន​នឹង​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ។ ន័យ​របស់​លោក​គឺ​ផ្តោត​ដៅ​ទៅ​លើ​ផលិតករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ធ្លាក់​ចុះ​។

តាម​អ្វី​ដែល​លោក​Stephen Row បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ខ្ញុំ​ថា​ចង់​ចៀស​ឲ្យ​ផុត​ពី​ការ​សរសេរ Review ពី​កុន​ខ្មែរ ព្រោះ​វា​គ្មាន​ចំណេញ សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក នាំ​តែ​ជម្លោះ ! មិន ស្រួល​ៗ​នាំ​ទ័ព​មក​ជេរ​ឯង​ព្រាត ! តែ​ពេល​នេះ​ត្រូវ​តែ​និយាយ ព្រោះ​បើ​ខ្ញុំ​មិន​និយាយ​មិនដឹង​នរណា​និយាយ​ទេ ! ថ្ងៃនេះ​ខ្ញុំ​មិន​វិភាគ​កុន​ទេ គឺ Reviews ពី​ចរិត​ផលិតករ​ខ្មែរ​តែ​ម្តង ! តែ​មុន​នឹង​អាន​សូម​ចាំ​ក្នុង​ចិត្ត​ថា ខាងក្រោម​នេះ​គឺ​និយាយ​តែ​ពី​កត្តា​ផលិតករ​មួយ​មុខតែ​ប៉ុណ្ណោះ ! ហើយ​កុំ​ភ្លេច​ឃ្លា​របស់ខ្ញុំ គឺ​មាន​ពាក្យ​ថា «​មួយ​ចំនួន​!»​ចរិត​របស់​ផលិតករ​ខ្មែរ​មួយ​ចំនួន​ដែល​កែ​លែង​ឡើង និង​ធ្វើ​ឲ្យ​កុន​ខ្មែរ​មិន​អាច​ទៅ​មុខ​បាន មាន កត្តា​៤​យ៉ាង​៖

១.​អំនួត​អត់​ចេះ​ធ្វើ​ចេះ​ជា​កត្តា​ចំបង​! មិន​ខ្វះ​ទេ​ផលិតករ​ដែល​ចេះ​គ្មាន​សាលា តែ​លោក​ផលិត​ល្អ ! តែ​ណាស់​តែ​ផលិត​កាន់​ឫស្សី​រំលង​សមុទ្រ​! ហ៊ុម​ព័ទ្ធ​ដោយ​ពួក​អា​ចក់​អា​ចែ​ម ស្រែ​កថា ហក់​ទៅ​បង​ៗៗៗ! ផលិត​ហើយ សរសើរ​ថា ល្អមើល​ណាស់​បង​អើយ ! តាំងពី​កើតមក​មាន​តែ​កុន​បង​ល្អមើល​ជាងគេ​លើ​លោក ! រួច​តាំង​អួត​ថា មហាជន​លាន់មាត់​សរសើរ​គ្រប់​គ្នា ! តែ​ការ​ពិត​មាន​តែ​ពីរ​បី​នាក់​ហ្នឹងហើយ​មុខ ដដែល​ៗ និយាយ​ពី​ខំ​អើយ​ខំ​ទៅ​ខំ​មិន​ដល់ Trailer ថា សើច​ចុកពោះ ល្អមើល​ណាស់​! អ្នក​គេ​ចេះ​មើល​គេ​មិន​មាត់ ទុក​មាត់​ស៊ី​មាន់ ឬ​ទុក​មុខ​រាប់អាន​គ្នា គេ​បាន​ត្រឹម​គិត​ក្នុង​ចិត្ត ញញឹម​ដោយ​សុទិដ្ឋិនិយម​ថា «​គង់​មាន​ថ្ងៃ​ស្រី​ដឹងខ្លួន​!»​។

២.​គិត​ថា​ខ្លួនឯង​អ្នកមាន ខ្វះ​តែ​បន្តិច​ទេ​ជិត​ទាន់​ហូ​លី​វូ​ដហើយ​! អត់​ផលិត​តាម​ធនធាន​ទេ​! ផលិត​កុន​បែប​ហក់លោត ! ដឹង​ថា​ឈុត​ហ្នឹង​វា​ទៅ​មិនកើត Visual effect វា​មិន​ខ្មេះ មិន​សំណំ​ទេ ក៏​ខំ​ម្ល៉េះ ?​ម៉េច​មិន​កែសម្រួល Plotline ធ្វើ​តាម​លទ្ធភាព ?​និយាយ​ពី​ការ​កាត់ត​ខ្មោច​ខ្ពើម !

៣.​ផលិតករ​មហា​ញ៉ិញ ប៉ះ​មិន​បាន​ទេ​!​អត់​ទទួលយក​ការ​រិះគន់​ស្ថាបនា​ទេ ! អ្នក​រិះគន់​ថា​អត់​ល្អមើល គឺ​អា​ពួក​ឆ្កែ​អស់ហ្នឹង​អត់​ចេះ​មើល​រឿង​ទេ ! គេ​ថា​ល្អមើល​គ្រប់​គ្នា ថា​កុន​គេ​អត់​ល្អមើល ! ពួក​រិះគន់​សុទ្ធ​ពួក​ជាន់ពន្លិច ! ចេះ​ផលិត​កុន ឬ​នៅ​មក​រិះគន់​ហ្នឹង ? រក​ប្តឹង​អ្នក​រិះគន់​! អត់​អ្នក​មើល​ក្នុង​រោងកុន បន្ទោស​ខាង​​រោង ម៉ក​ពី​អត់​ដាក់​ម៉ោង​មាស ! ដល់​អស់ជម្រើស​បន្ទោស​ក្រសួង​អនុញ្ញាត​ឲ្យ​កុន​បរទេស​ហូរ​ចូល​ច្រើន ? ហើយ​បន្ទោស​អស់ចិត្ត​មក​បន្ទោស​អ្នក​មើល​ម្តង !

សុទ្ធ​តា​អួត​ថា​ខ្មែរ​ស្រលាញ់​ខ្មែរ​! ខ្មែរ​អត់​គាំទ្រ​កុន​ខ្មែរ​ទេ ! គាំទ្រ​«​អា​វែង​ជ័រ​»! (Mak you!) កុន​ខ្លួនឯង​អ្នក​មើល​ថប់​ខ្យល់​ចង់​សរសៃប្រសាទ អត់​គិត​ទេ ! អត់​ចេះ​ខុស​ហ្មង ? មើល​កុន​ហ្វ្រី​៊​ប្រេងខ្យល់​អី​ទៅ​គ្រាន់​ចង់​មើល​ខ្លះ ! ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ទឹក​ចុង​ក្រោយ គឺថា​អស់ជម្រើស គឺ​ខ្ញុំបាទ​ព្រះករុណា​ខ្ញុំ​សូម​លើក​ម្រាមដៃ​ដប់​ក្រោម​អញ្ជលី សំពះ​សុំ​ឲ្យ​បងប្អូន​ទៅ​មើល​កុន​ខ្ញុំ​ផង​ណា​បងប្អូន​ណា​! អៃ​យ៉ូយ​! លោក​អើយ​លោក​! អាត្មា​និយម ។

៤.​ប្រ​ម៉ូត​ម៉ែ​អា​ប្រ​ម៉ូត អត់​ខំ​ផលិត​ឲ្យ​ល្អ យក​ពេល​លើ script ឲ្យ​ល្អ ដឹកនាំ​ឲ្យ​ល្អ​ទេ តែ​ទៅ​ខំ​អា​ផ្សាយ​នោះ​វិញ ! ប្រ​ម៉ូត​នោះ​ប្រ​ម៉ូត​! ព័ត៌មាន​ជិត​មួយ​រយ​ព័ត៌មាន​សរសេរ​សុទ្ធតែ​ល្អមើល​ក្រៃ​លែង ភ្ញាក់ផ្អើល​មួយ​ហល មិន​នឹក​ស្មាន​សោះ​ថា​… អ្នក​មើល​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់​ក្រោយ​ពេល blah blah blah! ដល់​អ្នក​មើល​មែន មើល​ហើយ​ចង់​ក្អួត​ឈាម​… ចាញ់បោក​ម្តង​ហើយ​ម្តងទៀត ម្តង​ហើយ​ម្តង​ទៀត​ៗៗៗៗៗៗ ! ចេញពី​រោងកុន មួយ​ៗ​សក់​ក្បាល​ឡើងក​ន្ទ្រី​ង​កន្ទ្រើង កាន់​បំពង់​ហឺត​ដើរ​វេរ​ពេញ​ផ្លូវ​អស់ហើយ !

សំខាន់​មើល​កុន​ឈ្នះ​គ្រឿងអលង្ការ យានយន្ត​ទៀត​… លោក​អើយ​លោក ហូ​លី​វូ​ដ​សុំ​ខ្មាស ! សូម​និយាយ​ថា មើល Annabelle, Conjuring គេ​អត់​ប្រ​ម៉ូត​ផង ម៉េច​គេ​ភ្លូកទឹកភ្លូកដី​ទៅ​មើល​ច្រើន​ម្ល៉េះ​! «​លុយ​គេ​ច្រើន​ទុន​រាប់​លាន យើង​ទុន​តិច​ធ្វើ​តាម​លទ្ធភាព !» ស្រែក​ញ៉ិញ​តប​ដាក់​យើង​វិញ​ឥឡូវ​ហ្នឹង ! ចុះ​បើ​ទុន​តិច​ម៉េច​មិន​ផលិត​តាម​ទុន​តិច​ទៅ​ផលិត​តាម​បទដ្ឋាន Bill Gate Vision វិញ​ខ្ញុំ​វា​ឆ្ងល់​!

ខ្ញុំ​ស​ម្តៅ​លើ​ផលិតករ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ! សូម បង​ៗ​កុំ​ចាប់ទោស​អូស​ដំណើរ​! ប្រហែល​គេ​អត់​ហ៊ាន​និយាយ មិន​ប្រាកដ​ថា​គេ​មិន​បាន​គិត​ពី​បង​បែប​នោះ​ឡើយ ! ចាំ​មើល​កុន​អា​អ្នក​និយាយ​វា​ផលិត​បាន​ល្អ​ប៉ុនណា​មែន ? បាទ​! លើ​លោក​នេះ No one is perfect ! ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ ចាស់​ទូន្មាន​​មិន​ខុស​នោះ​ឡើយ​! ចូល​ច្បាំង​ចៀស​មិន​ផុត​ពី​ដាច់​ដៃ​ដាច់​ជើង ឬ​បើ​សំណាង​អ្នក​ច្បាំង​ខ្លាំង អាច​ត្រឹម​របួស តែ​សំខាន់​គឺ​នៅ​រស់​!

ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​គឺ ចេតនា​ចង់​ឃើញ​កុន​ខ្មែរ​រស់​! ប្អូន​ហ៊ាន​និយាយ​ថា អនាគតកាល​នៃ​ឆាក​ជិ​វិត ខ្ញុំ​នឹង​ចៀស​មិន​ផុត​ពី​កំហុស​នោះ​ឡើយ​! តែ​ប្អូន​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ហើយ​ចៀស​ឲ្យ​ផុត​ពី​ចំណុច​ទាំង​៤​របស់​ពួក​បង និង​ស្វាគមន៍​២៤​ម៉ោង រាល់​ចំណុច​កំហុសឆ្គង​ដែល​រៀមច្បង​ទាំងអស់​គ្នា​ចាប់កំហុស​បាន មិន​ថា​បច្ចេកទេស កំហុស​មុខ​ជំនាញ ឬ Attitude ខ្ញុំ​នឹង​ស្តាប់ និង Note ទុក ! យក​ពាក្យ​ណែនាំ​ជា​មេរៀន យក​កំហុស​កែ​វា​ឲ្យ​ក្លាយជា​បទ​ពិសោធន៍ អភិវឌ្ឍ​ស្នាដៃ​បន្តបន្ទាប់់​របស់​ខ្លួនឯង​ដើម្បី​វិស័យ​ភាពយន្ត​យើង ជា​ពិសេស​ចៀស​ឲ្យ​ផុត​ពី​ពាក្យ​ថា អាត្មា​និយម ដែល បង​ៗ​មួយ​ចំនួន​កំពុង​តែ​ប្រើ​!» ។

ចំពោះ​ការ​លើក​ឡើង​ពី​លោក Stephen Row ន​នេះ​អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​លោក​ស៊ិន ចាន់​សា​យ៉ា បាន​សម្តែង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​មានការ​រិះគន់​កែ​លម្អ ។ លោក​បាន​លើក​ឡើង​នូវ​គំនិត​របស់​លោក​ព្រឹទ្ធាចារ្យ​សិល្បៈ​ឆេ​ង ផុ​ន​ដែល​ថា កត្តា​ពីរ​ដែល​ល្អ នាំ​ឲ្យ​សិល្បៈ​រីក​ចម្រើន ស្ថិត​ស្ថិរ​គឺ ទី​មួយ​ត្រូវ​មានការ​រិះគន់ (​តាម​មូលដ្ឋាន​ទ្រឹស្តី​) និង​ទី​ពីរ​ត្រូវ​មានការ​លើក​ទឹកចិត្ត ។ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​Row ធ្វើការ​រិះគន់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ