ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លោក​ខេ​មរៈ​ សិរីមន្ត​ បង្ហោះ​សា​រួច…​ពិតជាដឹងពី​​​អារម្មណ៍​​​​​ខ្លាំង​​​ណាស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្នុង​​​​ពិធីបុណ្យសព​​​ប្អូនស្រី​ ខេ​មរៈ​ ស្រី​ពៅ ​បាន​បញ្ចប់​រួចរាល់ កំពូល​តារា​ចម្រៀង​​​លោកខេ​មរៈ សិរីមន្ត បាន​ប្រកាស​ការកាន់ទុក្ខ​រយៈពេល​១០០​ថ្ងៃ ជាមួយនឹង​ការ​លុប​ចោល​រាល់​​​ការ​​ប្រគំ​​​តន្ត្រីទាំងឡាយរបស់លោក​…

រាជធានីភ្នំពេញ​ ៖ ក្នុង​​​​ពិធីបុណ្យសព​​​ប្អូនស្រី​ ខេ​មរៈ​ ស្រី​ពៅ ​បាន​បញ្ចប់​រួចរាល់ កំពូល​តារា​ចម្រៀង​​​លោកខេ​មរៈ សិរីមន្ត បាន​ប្រកាស​ការកាន់ទុក្ខ​រយៈពេល​១០០​ថ្ងៃ ជាមួយនឹង​ការ​លុប​ចោល​រាល់​​​ការ​​ប្រគំ​​​តន្ត្រីទាំងឡាយរបស់លោក​ ក្នុង​នោះ​ក៏​មាន​​ជាប់កិច្ចសន្យា​ផងដែរ ​។ នេះ​បើ​តាម​អ្វី​ដែល​តារាចម្រៀងខេម
រៈ សិរីមន្ត ​បាន​ស​រ​សេរ​បង្ហោះ​​​តាម​ហ្វេ​ស​ប៊ុ​កជា​​ផ្លូវការ​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​៣០ ​មករា ឆ្នាំ​២០១៩ ​នេះ​ ។

បើ​តាម​លោកខេ​មរៈ សិរីមន្ត មិន​ត្រឹមតែ​ប្រកាស​លុប​ចោលការ​ប្រគំ​តន្ត្រីដែល​បាន​ទទួល​នោះ​ទេ ​ហើយ​​លោក​​ក៏​​មិន​ទទួលយក​រាល់​ការ​​ស្នើ​សុំ​ថ្មី​ៗ​ ពី​បណ្តា​​ក្រុមហ៊ុន​​​ដែល​មាន​បំណង ​ហៅ​លោក​ទៅ​ច្រៀង​ ​។ បើ​​យោង​​តាម​អ្វី​ដែល​តារា​រូប​នេះ​​ ស​រ​សេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គមបាន​បញ្ជាក់​ថា «ខ្ញុំបាទ​ ខេមរៈ សិរីមន្ត​ សូម​ប្រកាស​ធ្វើការ​កាន់ទុក្ខ​ប្អូនស្រី​ចំនួន​100​ថ្ងៃ​ នឹង​មិន​ទទួល​ការ​ច្រៀង​ ឬសម្តែង​ឡើយ​ ។ ហើយ​សូម​​អរគុណ​ដល់​ក្រុមហ៊ុន​ទាំងអស់ ​ដែល​បាន​យោគយល់​ដល់​រូប​ខ្ញុំបាទ​ ដែល​កំពុង​តែ​មានទុក្ខ​ក្រៀមក្រំ​ជា​ទំងន់​ ដោយ​លុប​ចោល​ខន​សឺត​ ​ហើយ​មិន​មានការ​សងការ​ខូចខាត​ឡើយ​ សូម​អរគុណ​ ។

យ៉ាងណា ​បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ ​បាន​បង្ហោះ​សារ​បញ្ជាក់​ពី​បញ្ហា​ខាងលើ​នេះ ​គេ​ឃើញ​មាន​​ប្រិ​យ
​មិត្ត​គាំទ្រ​​លោក​ជា​ច្រើន​ និងបាន​សម្តែង​ការ​គាំទ្រយល់​អារម្មណ៍​នៃ​ការ​បាត់បង់​ប្អូនស្រី​ «ស្រី​ពៅ» ពី​តារា​ចម្រៀង​​រូប​នេះ​។


អត្ថបទសរសេរ ដោយ