ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​លេង​បង្កប់​ទៀត​! ចឹ​ង​តើ​ទើបបាន​យូរ​ដឹង​តាំង​ពេល​ណា​មក(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង Net បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ​ចំនួន​២​នាក់ និង​ដកហូត​បាន​កំ​ព្យូ​ទ័​រ​ចំនួន​១៤​គ្រឿង និង​ទូរទស្សន៍​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ទីតាំង Net បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​មើល​ការ​ចំនួន​២​នាក់ និង​ដកហូត​បាន​កំ​ព្យូ​ទ័​រ​ចំនួន​១៤​គ្រឿង និង​ទូរទស្សន៍​មួយ​គ្រឿង ។

ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខណ្ឌ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ទីតាំង Net ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា មាន​ម្ចាស់​ឈ្មោះ ទូច វាសនា​ដែល​បាន​បើក​លេង​ជា​យូរ​មក​ហើយដោយ​លួចលាក់​បង្កប់​សេវា​ល្បែងស៊ីសង​រួម​មាន​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ។

លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា ដោយ​មាន​ប្រជាពលរដ្ឋ​រាយការណ៍ ពី​ទីតាំង​បើក​ល្បែងស៊ីសង លោក​ក៏​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្តង ។ លោក​អភិបាល​បានអោយ​ដឹង​ថា មនុស្ស​ចំនួន​២​នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​សាកសួរ និង​ដកហូត​កុំព្យូទ័រ​ចំនួន​១៤​គ្រឿង ទូរទស្សន៍​០១​គ្រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​នៅ​មាន​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ជា​ច្រើន​កន្លែង​ទៀត​សុទ្ធតែ​លួចលាក់​បង្កប់​ល្បែងស៊ីសង​កំពុង​តែ​ដំណើរ​ដោយ​រលូន​នៅឡើយ​ដូច​ជា នៅ​តាម​ផ្លូវ ជាតិ​លេខ​៥ ក្នុងភូមិ មិត្តភាព​ជាដើម ។

បន្ទាប់មកលោកក៏បានបន្តទៅបង្ក្រាបនៅក្នុងភូមិ មិត្តភាព ដែលឃាត់បានមនុស្សបាន៥នាក់ អ្នកលេង៤នាក់ ហើយអ្នកមើលការកត់ម្នាក់ទៀត និងកុំព្យូទ័រចំនួន១៦គ្រឿងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ