​រក​ឃើញ​ហើយកុមារ​ធ្លាក់​ចូល​ក្នុង​អណ្ដូង តែគួរឱ្យស្តាយ…


ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​២៦​មក​រា បាន​កាន់​មរណៈទុក្ខ​ក្រោយ​ការ​រក​ឃើញ​សាកសព​កុមារ​តូច​ JULEN អាយុ​២​ឆ្នាំ​ក្នុង​អណ្ដូង​ជ្រៅ​មួយ ក្រោយ​ប្រតិបត្តិការ​តាម​រុករក​ពិសេស​មួយ​រយៈពេល​១៣​ថ្ងៃ​មក​។

រឿង​នោះ​ឥឡូវ​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​មួយ​ចាប់ផ្ដើម​នា​ព្រឹក​ថ្ងៃ​ទី​២៦​មក​រា​។ លោក ​ALFONSO RODRIGUEZ GOMEZ DE CELIS ប្រមុខ​តំបន់​ANDALOUSIE គូស​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សាកសព​របស់​កុមារ​នោះ​ត្រូវ​បាន​រក​ឃើញ នា​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​។

កុមារ​តូច​JULEN​បាន​ធ្លាក់​ដោយ​ចៃដន្យ​កាលពី​ថ្ងៃ​ទី​១៣​មក​រា ចូល​ក្នុង​អណ្ដូង​ដែល​គេ​បោះបង់​ចោល​មួយ មាន​ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ​ដែល​គេ​ជីក​ដើម្បី​តាម​រក​ទឹក​។ អណ្ដូង​នោះ​មាន​មាត់​ត្រឹម​២៥​សង្ទីម៉ែត្រ​។

យោង​តាម​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើ​ប​អង្កេត​ថា កុមារ​JULEN​បាន​ធ្លាក់​ចូល​អណ្ដូង​ក្នុង​កម្ពស់​៧០​ម៉ែត្រ មុន​ពេល​ទៅ​ទើរ​លើ​គំំ​នរ​ដី​មួយ​។ គេ​សន្និដ្ឋាន​ថា ពេល​កុមារ​ធ្លាក់​ចូល​ទៅ​បណ្ដាល​ឲ្យ​ខ្សាច់​និង​កម្ទេចកម្ទី​នានា​ធ្លាក់​ទៅ​ជាមួយ ទើប​គ្រប​ពីលើ​ខ្លួន​គេ​បណ្ដាល​ឲ្យ​កាមេរ៉ា​ដែល​ទម្លាក់​ចូល​តាម​រក​ខ្លួន​កុមារ​នោះ​មិន​អាច​ចូល​ទៅ​ដល់​។

ប្រមុខ​តំបន់​ANDALOUSIE​និយាយ​ទៀត​ថា គឹ​ចៅក្រម​ខេត្ត​MALAGA​ជា​ខេត្ត​នៃ​តំបន់​តូ​តា​ឡា មាន​ទីតាំង​នៃ​អណ្ដូង​នោះ​ដែល​ត្រូវ​កំណត់ លើ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារ​នេោះ​។ លោក​ក៏​អំពាវនាវ​ផង​ដែរ​ឲ្យ​លុបអណ្ដូង​នោះ​ចោល​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ