ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ឯង ឱ្យ​ក្រែង​ចេះ​គេ ចិន​4​នាក់​នេះ​ព្រហើន​ពេក​ហើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ខេត្តសៀមរាប​ឃាត់ខ្លួន​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ជ្រក​ក្រោម​ស្លាក​មជ្ឈមណ្ឌល​កំសាន្ត​ ឈឹង​ស៊ី​អ៊ី​ង​ស៊ា​ង​ ។​ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី​២៤ ខែមករា ​ឆ្នាំ​២០១៩ ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​…

ខេត្តសៀមរាប​ ៖ ជនជាតិ​ចិន​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ខេត្តសៀមរាប​ឃាត់ខ្លួន​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ជ្រក​ក្រោម​ស្លាក​មជ្ឈមណ្ឌល​កំសាន្ត​ ឈឹង​ស៊ី​អ៊ី​ង​ស៊ា​ង​ ។​

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី​២៤ ខែមករា ​ឆ្នាំ​២០១៩ ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប ដែល​មាន​ទីតាំង​ស្ថិត​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ក្បែរ​ផ្សារ​រាត្រី​នួន​ណៃ ។

នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះសមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង​បាន​ចំនួន​៣២​គ្រឿង និង​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​បញ្ជូន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។

​សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់ នោះ​មានឈ្មោះ​ទី​១-​ឈ្មោះ JIANG JIANCHUN ភេទ ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE១៣៦២៩៤៥, ២-​ឈ្មោះ TONG CHAO ភេទ ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​, ៣-​ឈ្មោះ XU HONGXING ភេទ ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EC៤៧៦៧៣៨៨ និង ៤-​ឈ្មោះ HAO BIN ភេទ ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ ចិន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ​។

បច្ចុប្បន្នជនសង្ស័យជនជាតិ​ចិនទាំង​៤​នាក់ត្រូវ​បាន​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបបញ្ជូន​មក​កាន់​តុលាការ​ខេត្តសៀមរាបនា​ថ្ងៃទី២៦ ​ខែមករា ​នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ