ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សម្ពាយ​បុណ្យ​មែន​! យុវជន​កម្សត់​ក្រីក្រ​ម្នាក់​ទទួល​បាន​ទឹកប្រាក់​ច្រើន​យ៉ាង​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល ដំបូង​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​យុវជន​ម្នាក់​ដែល​មានឈ្មោះ គី​ម ស្រេង អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​អ្នក​បើកឡាន​រោងចក្រ និង​រស់នៅ​ភូមិ​ត្រពាំង​លាប…

ទឹកប្រាក់ ១០០​លាន​រៀល ដំបូង​គេ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ត្រូវ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​យុវជន​ម្នាក់​ដែល​មានឈ្មោះ គី​ម ស្រេង អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​អ្នក​បើកឡាន​រោងចក្រ និង​រស់នៅ​ភូមិ​ត្រពាំង​លាប ឃុំ​ជំពូព្រឹក្ស ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅ​ឋាន​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ យុវជន គី​ម ស្រេង បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺ​មាន​ភាព​លំបាក​ក្រ​តោកយ៉ាក​ខ្លាំង​មែនទែន ព្រោះ​ឪពុក​ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ពិការ​ជើង​ដោយសារ​ធ្លាក់​ពីលើ​ដើម​ត្នោត ហើយ​ខ្លួន​គ្មាន​មុខរបរ​អ្វី​ក្រៅ​ស៊ីឈ្នួល​បើកឡាន​រោងចក្រ​តែ​ប៉ុណ្ណោះ ។

យុវជន​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ៖ ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នា​ពេល​នេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផង​ដែរ ព្រោះ​តាំងពី​ដើម​រៀង​មក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះ​ទេ បើ​ទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រាក់​លាន​នៅ​លើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏​ដោយ​។ ប៉ុន្តែ​ស្រាប់តែ​កាលពី​ថ្ងៃ​ទី​២៣ ខែម​ករា នេះ បន្ទាប់​ពី​សម្រាក់​ពី​ការងារ​អស់កម្លាំង​ខ្លួន​ក៏​ទៅ​ទិញ ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​មួយ​កំប៉ុង​ទទួលទាន ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​។

ភ្លាម​នោះ ក៏​បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។ យុវជន គី​ម ស្រេង បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ នឹង​យក​មួយ​ចំនួន​ទៅ​ព្យាបាល​ជើង​ឪពុក និង​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ