ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​…​ហេតុ​ម្តេច​ទើប​តារា​ប្រុស​ៗ​ចិន បាំង​ស្លឹកត្រចៀក?

5 ឆ្នាំ មុន

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា នៅ​ប្រទេស​ចិន​នា​ពេល​នេះ មានការ​ដាក់​ស្រមោល​ព្រាល​ៗ​បាំង​​លើ​ស្លឹកត្រចៀក​របស់​តារា​ប្រុស​នីមួយ​ៗ ​។ គេ​ធ្លាប់តែ​ឃើញ​មានកា​របាំងមុខ ​ឬ​ភ្នែក ​នៅ​ពេល​ដែល​គេ​មិន​ចង់ឱ្យ​ស្គាល់​បុគ្គល​ណា​ម្នាក់…

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា នៅ​ប្រទេស​ចិន​នា​ពេល​នេះ មានការ​ដាក់​ស្រមោល​ព្រាល​ៗ​បាំង​​លើ​ស្លឹកត្រចៀក​របស់​តារា​ប្រុស​នីមួយ​ៗ ​។ គេ​ធ្លាប់តែ​ឃើញ​មានកា​របាំងមុខ ​ឬ​ភ្នែក ​នៅ​ពេល​ដែល​គេ​មិន​ចង់ឱ្យ​ស្គាល់​បុគ្គល​ណា​ម្នាក់ ​។ តែ​ពេល​នេះ តើ​មាន​មូលហេតុ​អ្វី​ បានជា​ត្រូវ​បាំង​ត្រចៀកវិញ​​បែប​
នេះ​?

តាម​សម្តី​​​អ្នកនាំពាក្យ​របស់​ទូរទស្សន៍​ចិន​បានឱ្យ​ដឹង​ថា គេ​ដាក់​បាំង​បែប​នេះ ​លើ​តារា​ប្រុស​ណា​ដែល​មាន​ពាក់​​ក្រវិលទេ ​។ គេ​ថា ការ​ពាក់​ក្រវិល​បែប​នេះ គឺ​ធ្វើ​ឱ្យ​មានការ​ហូរ​ចូល​នូវ​វប្បធម៌​ភាគ​ខាង​លិច មក​កាន់​ប្រទេស​​ចិន​ ។ ហើយ​កន្លង​មក ក៏​មានការ​ហាម​មិន​ឱ្យ​តារា​ចិន​ប្រុសៗចាក់​សាក់​ផង​​ដែរ​ ។

មហាជន​លើ​បណ្តាញ​សង្គម Weibo បាន​លើក​ឡើង​ដែរ​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​បំ​បិទ​​សិទ្ធិ​របស់​តា
រា​។ ចុះ​ប្រសិនបើ​មនុស្ស​ស្រី​កាត់សក់​ដូច​ប្រុស​វិញ តើ​គេ​នឹង​ដាក់​ស្រមោល​លើ​ក្បាល​ទាំងមូល​ដែរ​ឬ​ទេ?
ប៉ុន្តែ​ក៏​​មានមហាជន​ខ្លះបាន​​គាំទ្រ​ចំណាត់ការ​​​នេះ​របស់​រដ្ឋាភិបាល​ផង​ដែរ ដោយ​យល់​ឃើញ​​ថា «មនុស្ស​ប្រុស ​គួរតែ​មើលទៅ​ឱ្យ​ដូច​​នឹង​មនុស្ស​​ប្រុសពេញលេញ» ។

អត្ថបទសរសេរ ដោយ