ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជាសោកស្តាយ​ណាស់​! វី​រៈ​សិល្ប​ករ​អ្នកគ្រូ គង់ ណា​រី ទទួលមរណភាព​ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​មានការ​សោកស្តាយ​ក្រៃ​លែង​ដែល​អ្នកគ្រូ គង់ ណា​រី សាស្ត្រាចារ្យ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ និង​ជា​អ្នក​បង្ហាត់​ចម្រៀង​សិល្បៈ​ជា​ច្រើន​ផ្នែក​ដូច​ជា ស្មូត កំណាព្យ បង្ហាត់​ច្រៀង…

រាជធានី​ភ្នំពេញ ៖ មហាជន​មានការ​សោកស្តាយ​ក្រៃ​លែង​ដែល​អ្នកគ្រូ គង់ ណា​រី សាស្ត្រាចារ្យ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ និង​ជា​អ្នក​បង្ហាត់​ចម្រៀង​សិល្បៈ​ជា​ច្រើន​ផ្នែក​ដូច​ជា ស្មូត កំណាព្យ បង្ហាត់​ច្រៀង ពិធីករ បាន​ទទួលមរណភាព​ហើយ នៅ​ម៉ោង​១​រសៀល​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ហៅ​ពេទ្យ​លោកសង្ឃ ) ។ នេះ​ជា​ការ​បាត់បង់​ធនធាន​សិល្បៈ​មួយ​ដ៏​កម្រ​សម្រាប់​សិល្បៈ​ខ្មែរ និង​បន្សល់​តែ​ការ​សោកស្តាយ ព្រមទាំង​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។

បើ​តាម​ព័ត៌មាន​បឋម​ឱ្យ​បានដឹង​ថា នៅ​មុន​បន្តិច តារា​សម្ដែង​អឹុម ជីវ៉ា បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា « RIP វី​រៈ​សិល្បករ​អ្នកគ្រូ គង់ ណា​រី ទទួលមរណភាព​ហើយ​នៅ​ថ្ងៃនេះ RIP អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ សូម​បងប្អូន​សិល្បករ​មេត្តា​ជ្រាប​»​។

តារា​សម្ដែង​អឹុម ជីវ៉ា បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា អ្នកគ្រូ គង់ ណា​រី បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​១ : ០០ នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ហៅ​ពេទ្យ​លោក​សង្ឃ ) ។

សព​អ្នកគ្រូ គង់ ណា​រី និង​យក​ទៅ​តម្កល់​នៅ​វត្ត​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ សូម​បងប្អូន​សិល្បករ​មេត្តា​ជ្រាប ។

សូម​គោរព​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ សូម​ឱ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ គង់ ណា​រី ធ្វើ​ដំណើរ​ទៅ​កាន់​សុគតិភព សូម​ប្រកាស​ដល់​សិស្ស​អ្នកគ្រូ ជា​ពិសេស​សិល្បករ​ទាំងអស់​ជ្រាប​ជា​ដំណឹង ហើយ​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​អ្នកគ្រូ​ជា​លើក​ចុង​ក្រោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ