ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាមែន​! ជិះ​មក​ក្បែរ​ឆ្មក់​នាងរួច​ទៅ​ហួសហើយ ត្រ​ឡាប់​ក្រោយ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទើប​ចេញ​មក​ពី​ធ្វើការ​វិញ​ត្រូវ​ក្រុម​ចោរឆក់​កាបូប​បាន​សំរេច រួច​ជិះ​ត្រឡប់​ក្រោយ​​​គេចខ្លួន​បាត់ ហើយ​មាន​យុវជន​៣​នាក់​ជិះ​ដេញ​តាម ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ទាំង​៣​នាក់​ដើម្បី​សួរនាំ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទើប​ចេញ​មក​ពី​ធ្វើការ​វិញ​ត្រូវ​ក្រុម​ចោរឆក់​កាបូប​បាន​សំរេច រួច​ជិះ​ត្រឡប់​ក្រោយ​​​គេចខ្លួន​បាត់ ហើយ​មាន​យុវជន​៣​នាក់​ជិះ​ដេញ​តាម ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ទាំង​៣​នាក់​ដើម្បី​សួរនាំ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ អៀង លី​ដា​ណេ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​រដ្ឋបាល​ក្រុមហ៊ុន​សិប្បកម្ម ត្បូង​ពេជ្រ ស្នាក់​នៅ​បុរី​ពិភព​ថ្មី​កំ​បូល ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-9250​។ ចំណែក​សម្ភារ​បាត់បង់​រួម​មាន ៖ ទូរស័ព្ទ​ចំនួន​២​គ្រឿង លុយ​ជាង​២០​ដុល្លារ អត្តសញ្ញាណប័ណ្ណ និង កាត ATM មួយ​ចំនួន​។ ចំណែក​យុវជន​ទាំង​៣​នាក់​ត្រូវ​ឃាត់​សួរនាំ​នោះ ១-​ឈ្មោះ ផាវ សុ​ផាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ វែ​ន ធី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៣-​ឈ្មោះ កុយ សឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ គាត់​បាន​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ស្ពាយ​កាបូប ហើយ​ក្នុង​នោះ​មាន​ទូរស័ព្ទ​២​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លឺ​ស និង​ម៉ាក​អូ​ប៉ូ ចំណែក​លុយ​មាន​តិច​តួច​​ទេ​ប្រមាណ​ជាង​២០​ដុល្លារ​តែ​ប៉ុណ្ណោះ ។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច មិន​ចាំ​ពណ៌​និង​ស្លាក​លេខ​ជិះ​គ្នា​២​នាក់​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ស្រាប់​តែ​មក​ឆក់​យក​កាបូប​គាត់​តែ​ម្តង ដោយ​គាត់​ក៏​ស្រែ​កថា «​ចោរឆក់​កាបូប​ៗ» ជនសង្ស័យ​នោះ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​គេចខ្លួន​បាត់ ។

ជន​រង​គ្រោះ​បញ្ជាក់​ថា ខណៈ​ពេល​ឆក់​ភ្លាម​ៗ​មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​សួរ​គាត់​ថា ចោរឆក់​កាបូប​មែន ទើប​យុវជន​២​ម៉ូតូ​ខាងលើ​ជិះ​ដេញ​ភ្លាម​ៗ​ផង​ដែរ ។ ខណៈ​ពេល​ជន​រង​គ្រោះ​ដេញ​ជនសង្ស័យ ដោយ​មាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជួយ​សហការ​ដេញ​តាម​ភ្លាម​ៗ​ផង​ដែរ ក្រោយមក​ឃាត់​យុវជន​៣​នាក់​ដែល​ដេញ​ជនសង្ស័យ​នោះ​ដើម្បី​សាកសួរ​នាំ ហើយ​ក៏​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ជួយ​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ