ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​អាច​ទៅ​បើកប្រាក់​របប​សន្តិសុខ​សង្គម​ចាប់ពី​ថ្ងៃ​ទី​១៤ មករា ​តទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​អាច​ទៅ​បើកប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែមករា លើក​ទី​១ ចាប់ពី​ថ្ងៃ​ទី​១៤ មករា ​នេះ​តទៅ ដើម្បី​អាចយ​កមក​ដោះស្រាយ​តម្រូវការ​ក្នុង​ជីវភាព ប្រចាំ​ថ្ងៃ​។ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​បេឡា​ជាតិ​អតីត​យុទ្ធ​ជន…

រាជធានី​ភ្នំពេញ​៖ អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​អាច​ទៅ​បើកប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែមករា លើក​ទី​១ ចាប់ពី​ថ្ងៃ​ទី​១៤ មករា ​នេះ​តទៅ ដើម្បី​អាចយ​កមក​ដោះស្រាយ​តម្រូវការ​ក្នុង​ជីវភាព ប្រចាំ​ថ្ងៃ​។

រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​បេឡា​ជាតិ​អតីត​យុទ្ធ​ជន នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ជូនដំណឹង​ដល់​អតីត​យុទ្ធ​ជន​គ្រប់​ប្រភេទ​និង​គ្រួសារ​អតីត​យុទ្ធ​ជន​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ អាច​ទៅ​បើកប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំ​ខែមករា លើក​ទី​១ តាម​រយៈប្រព័ន្ធ​ធនាគារ​កា​ណា​ឌី​យ៉ា និង​ធនាគារ​អេ​ស៊ី​លី​ដា នៅ​២៥​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ។

ការ​បើកប្រាក់​របប​សន្តិសុខ​សង្គម​ខាងលើ​នេះ អតីត​យុទ្ធ​ជន​ទាំងអស់ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​កាត ATM ដើម្បី ប្រើប្រាស់ បើក​នៅ​តាម​ទូរ ATM របស់​ធនាគារ​ដៃគូ​ខាងលើ ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៤ ខែមករា​នេះ​តទៅ​នេះ នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ