ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ដើមទ្រូង​ក្នុង​សង្គម​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មក​ដល់​ពេល​បច្ចុប្បន្ន​តារា​ស្រី​ភាគច្រើន​ខ្វល់ខ្វាយ​ខ្លាំង​ពី​សម្រស់​ដើមទ្រូង​របស់​ខ្លួន ដោយ​​អ្នកខ្លះ​ប្រឹងប្រែង​រក​ប្រាក់​ដើម្បី​យក​ទៅ​កែ​ដើមទ្រូង​ឲ្យ​ធំ​ណែន​ល្អ ក្នុង​ក្តី​រំពឹង​ថា សម្រស់​ដើមទ្រូង​នឹង​អាច​ស្រូប​យក​ទីផ្សារ​សិល្បៈ និង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។ បើ​ទោះបីជា​តារា​ខ្លះ​ទៀត​ហាក់​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​កែកុន​ដើមទ្រូង ប៉ុន្តែ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​មួយ​ចំនួន ដើម្បី​កែ​បន្លំ​ភ្នែក​ទស្ស​និក​តាម​រយៈ​ការ​ដាក់​ប៉ុង​បន្ថែម…

រាជធានី​ភ្នំពេញ​៖ មក​ដល់​ពេល​បច្ចុប្បន្ន​តារា​ស្រី​ភាគច្រើន​ខ្វល់ខ្វាយ​ខ្លាំង​ពី​សម្រស់​ដើមទ្រូង​របស់​ខ្លួន ដោយ​​អ្នកខ្លះ​ប្រឹងប្រែង​រក​ប្រាក់​ដើម្បី​យក​ទៅ​កែ​ដើមទ្រូង​ឲ្យ​ធំ​ណែន​ល្អ ក្នុង​ក្តី​រំពឹង​ថា សម្រស់​ដើមទ្រូង​នឹង​អាច​ស្រូប​យក​ទីផ្សារ​សិល្បៈ និង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន ។ បើ​ទោះបីជា​តារា​ខ្លះ​ទៀត​ហាក់​មិនសូវ​ចាប់អារម្មណ៍​ពី​ការ​កែកុន​ដើមទ្រូង ប៉ុន្តែ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​មួយ​ចំនួន ដើម្បី​កែ​បន្លំ​ភ្នែក​ទស្ស​និក​តាម​រយៈ​ការ​ដាក់​ប៉ុង​បន្ថែម នៅ​ពេល​ថត និង​ចូលរួម​កម្មវិធី ផ្សេង​ៗ ។

មក​ដល់​សម័យកាល​ដ៏​ជឿនលឿន ជាមួយ​វិស័យ​សិល្បៈ​កាន់តែ​ទាន់សម័យ តារា​ស្រី​ខ្មែរ​មួយ​ភាគ​ធំ​បាន​នាំ​គ្នា​ចាប់អារម្មណ៍​លើ​ការ​កែ​សម្រស់​ដើមទ្រូង ដើម្បី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ផង និង​ទទួល​បានការ​ទាក់ទាញ​ពី​ភ្នែក​មហាជន​ផង ។

គេ​នៅ​ចាំ​បាន​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ តារា​សម្តែង​សិច​ស៊ី ដើមទ្រូង ទ្រលុកទ្រលុន មាន​មន្ត​ស្នេហ៍​២​ដួង គឺ​កញ្ញា​កុ​ល ដា​វី និង កញ្ញា​ប៊ុ​ន ផៃ​លី​ន ត្រូវ​គេ​ចាត់​ថ្នាក់​ឲ្យ​ក្លាយជា​តារា​ស្រី​ដែល​មាន​ដើមទ្រូង​សិច​ស៊ី ទទួល​បាន​ប្រជាប្រិយភាព តាម​រយៈ​ការ​បញ្ចេញ​ដើមទ្រូង ធ្វើ​ជា​ទុន​ក្នុង​ទាក់ទាញ​ទីផ្សារ​សិល្បៈ ។

កុ​ល ដា​វី បាន​ទទួល​ទីផ្សារ​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ តាម​រយៈ​ទេព​កោសល្យ​នៃ​ការ​សម្តែង ក្នុង​នោះ​មួយ​ផ្នែក​ធំ​នាង​ក៏​ទទួល​បាន​ពី​ការ​ហ៊ាន​បញ្ចេញ​នូវ​សម្រស់​ដើមទ្រូង​របស់​នាង​ផង​ដែរ ខណៈ​ពេល​បច្ចុប្បន្ន​បើ​ទោះ​ជា​វ័យ​រៀង​ជ្រេ​បន្តិច ប៉ុន្តែ​តារា​រូប​នេះ​ក៏​នៅ​តែ​មិន​ញញើត​ក្នុង​ការ​បញ្ចេញ​ដើមទ្រូង​របស់​ខ្លួន​ផង​ដែរ ។

ប៊ុ​ន ផៃ​លី​ន គឺជា​តារា​មួយ​ដួង​ដែល​ត្រូវ​បាន​គេ​ចាត់​ចូល​ជាតា​រា​សិច​ស៊ី​ជាមួយនឹង​ការ​បញ្ចេញ​ដើមទ្រូង​នេះ​ផង​ដែរ ខណៈ​ពេល​ដែល​នាង​បាន​ចាប់​ឈោង​ភាព​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​ក៏​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​ដើមទ្រូង​នេះ​។

តារា​សម្តែង​ចាស់​-​ថ្មី​វ័យក្មេង​របស់​ខ្មែរ​ចំនួន​៥​ដួង​ដែល​គេ​មើលឃើញ​ថា យក​សម្រស់​ដើមទ្រូង ធ្វើ​ជា​ទុន​ទាញ​យក​ភាព​ល្បីឈ្មោះ ពី​អ្នកគាំទ្រ​នេះ​ដូច​គ្នា ។ តារា​ស្រី​ទាំង​៥​ដួង​នោះ​មាន​ដូច​ជា កញ្ញា​សេង សូ​ណា កញ្ញា​គង់ វង្ស​យ៉ា​ទី កញ្ញា​ព្រី​ម លី​ហ្សា កញ្ញា​ឆ​យី និង​កញ្ញា ហ្វី​ហ្វី ។ តារា​ទាំងអស់​ត្រូវ​ទស្សនិកជន​ចាត់​ទុក​ថា មាន​ដើមទ្រូង​សិច​ស៊ី ក្នុង​នោះ​សេង សូ​ណា និង​ហ្វី​ហ្វី ជាតា​រា​លេចធ្លោ​ក្នុង​ការ​សម្ញែង​នូវ​សម្រស់​ដើមទ្រូង​ដ៏​ទ្រ​កលុក​ទ្រលន់​ខ្លាំង​ជាងគេ​។

ទើបតែ​បង្ហាញ​វត្តមាន​សម្តែង ថ្មី​ៗ​ប៉ុណ្ណោះ សេង សូ​ណា បាន​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ បន្ទាប់​ពី​នាង​ហ៊ាន​បញ្ចេញ​ដើមទ្រូង​ស្ទើរតែ​ទាំងអស់​ដាក់​ពីមុខ​កាមេរ៉ា​អ្នក​សារព័ត៌មាន ។ ពិត​ណាស់​ភាព​សិច​ស៊ី​ដ៏​ក្លាហាន​របស់​សេង សូ​ណា បាន​ស្រូប​ទាញ​ទីផ្សារ​សិល្បៈ​ជា​បន្តបន្ទាប់ ក្នុង​នោះ​បណ្តា​ផលិតកម្ម​បរទេស​ក៏​មានការ​ចាប់អារម្មណ៍​ហៅ​នាង​ឲ្យ​ថត​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី​ការ​គឃ្លើន ព្រហើន​បន្ត​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ពី​សេង សូ​ណា ត្រូវ​បាន​ទទួល​ការ​ព្រមាន រហូត​ចេញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​តារា​សម្តែង​រូប​នេះ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រសួង​វប្បធម៌ ។

ទន្ទឹម​គ្នា​នោះ​ដែរ​មាន​តារា​ស្រី​មួយ​ចំនួន​ក៏​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​ទាំងនោះ​មិន​បាន​វះកាត់ ឬ​កែកុន​ដើមទ្រូង​ទេ ដោយ​ឈរ​លើ​មូលហេតុ​ខ្លាច​មុខកាំបិត​។ កញ្ញា ទឹម រ​ដ្ឋា ធ្លាប់​បាន​លើក​ឡើង​ថា​សម្រាប់​រូប​នាង​ផ្ទាល់​ដូច​ជា​មិន​ហ៊ាន​វះកាត់​បន្ថែម​សម្រស់​ដើមទ្រូង​ឲ្យ​លើស​ពី​នេះ​ទេ​ព្រោះ​ខ្លាច​មាន​ផល​ប៉ះពាល់ ។

នាង​បញ្ជាក់​ថា មាន​អ្នក​ប្រាប់​ឲ្យ​កែ តែ​នាង​ថា​ទាល់តែ​គិត​ឲ្យ​បាន​ច្បាស់ បើ​ទោះជា​មាន​ការ​លើក​ឡើង​ថា​ការ​កែ​ដើមទ្រូង​ឲ្យ​ធំ​តឹង​ណែន​ជា​ការ​ពេញ​និយម​ក្តី ។ នាង​និយាយ​ថា «​ពេញ​និយម​គឺ​ពេញ​និយម​ហើយ​ក្រោម​ការ​កែ​ពី​ពេទ្យ​ជំនាញ តែ​អារម្មណ៍​នៅ​តែ​មិន​ដាច់​ចិត្ត ។ ខ្ញុំ​សូម​ស្នើ​ឲ្យ បង​ៗ​ស្ត្រី​គួរតែ​ប្រឹក្សា​ជាមួយ​ពេទ្យ​ឯកទេស​ពេល​វះកាត់ ដើម្បី​កុំ​ឲ្យ​ខកបំណង​ក្រោយ​ពេល​ជ្រើសរើស​ពេទ្យ​ខុស »​។

ចំណែក​តារា​សម្តែង​កញ្ញា​ឌុ​ច លី​ដា ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សម្រាប់​នាង​មិន​ត្រូវការ​កែខៃ​អ្វី​ទេ ព្រោះ​នេះ​ជា​ធម្មជាតិ​របស់​នាង មាន​តែ​ការ​ថែទាំ​ឲ្យ​ល្អជា​ការ​ស្រេច ។ លី​ដា និយាយ​ថា​«​ការ​វះកាត់​កែ​ដើមទ្រូង​គឺជា​ការ​ចង់បាន​សម្រស់​បន្ថែម​ទៀត​របស់​ស្ត្រី​ទាំងឡាយ​ដែល​មាន​សភាព​តូច ហើយ​គួរតែ​សម្រេច​រក​វេជ្ជ​បណ្ឌិត​​ឯកទេស​ណា​ដែល​មាន​ជំនាញ​ច្បាស់លាស់​អាច​ជឿ​ទុកចិត្ត​បាន ចៀសវាង​ច្នៃ​ទៅ​ហើយ​មានការ​ភ័យ​ខ្លាច និង​មិន​ខ្វះ​ទេ​ពេទ្យ​ជំនាញ​ដែល​យើង​ស្វែងរក​សូ​ម្បី​តែ​ក្នុង​ប្រទេស​ក៏​មាន »​។

ជាមួយ​គ្នា​នេះ​ដែរ​កញ្ញា​តូ​តា វិញ​បាន​បង្ហាញ​ជំហរ​ថា​«​សម្រាប់​នាង​ខ្ញុំ​ដូច​ជា​ពេញចិត្ត​អ្វី​ដែល​ធម្មជាតិ​បង្កើត​មក ដោយ​មិន​ត្រូវការ​ពង្រីក​អ្វី​បន្ថែម​ទេ ។ នាង​ខ្ញុំ​សុខចិត្ត​សម្រេច​លើ​ការ​ថែទាំ​ឲ្យ​បាន​ស្អាត​តាម​ក្បួន​ពេទ្យ នោះ​ជា​ការ​ស្រេច ។ ដ្បិតតែ​ស្គាល់​ពេទ្យ ល្អ​ៗ តែ​ខ្ញុំ​មិន​ប្រាកដ​ថា​យក​កាំបិត​វិទ្យាសាស្ត្រ​មក​កែ​ទេ »​។

ជា​ការ​កត់សម្គាល់​ការ​យក​សម្រស់​ដើមទ្រូង ឬ​មួយ​ការ​បញ្ចេញ​គល់ភ្លៅ ដើម្បី​ទាញ​យក​ប្រជាប្រិយភាព សម្រាប់​ទីផ្សារ​សិល្បៈ នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​កើត​មាន​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ