ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​បើក​ទូលាយ​កិច្ច​សន្ទនា​ជាមួយ​បណ្តា​គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សម្រេច​បាន​ជោគជ័យ សម្តេច​តេស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​កិច្ច​សន្ទនា​ដ៏​ស្មោះសរ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​សង្គម​ស៊ី​វិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​សំដៅ​ប្រមែប្រមូល​គំនិត​បញ្ញា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សម្រេច​បាន​ជោគជ័យ សម្តេច​តេស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​កិច្ច​សន្ទនា​ដ៏​ស្មោះសរ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​សង្គម​ស៊ី​វិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​សំដៅ​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព ដោយ​គ្មាន​បែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅ​ក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​ជាតិ ។

ថ្លែង​ចំពោះ​មុខ​មហាជន​យ៉ាងច្រើន​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ខួប​លើក​ទី​៤០​ឆ្នាំ (៧ មក​រា ១៩៧៩-៧ មក​រា ២០១៩) នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ថា រាជរដ្ឋាភិបាល​កំពុង​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ​ដ៏​ស៊ីជម្រៅ និង​ទូលំទូលាយ​តាម​រយៈ «​យុទ្ធសាស្ដ្រ​ចតុកោណ -​ដំណាក់កាល​ទី​៤» ដែល​សម្ដេច​បាន​ដាក់​ចេញ​ផ្ទាល់​មិន​ទុក​ឲ្យ​ស្ថានភាព​អាក្រក់​ណាមួយ​មក​បង្ក​ជា​ឧបសគ្គ​រារាំង​ដល់​ការ​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​កម្ពុជា​ឡើយ ។

សម្ដេច​បាន​បញ្ជាក់​ថា « រាជរដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​កិច្ច​សន្ទនា​ដ៏​ស្មោះសរ​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​សង្គម​ស៊ី​វិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​សំដៅ​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព​ដោយ​គ្មាន​បែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅ​ក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​ជាតិ​» ។ សម្ដេច​បន្ដ​ថា ភាព​កក់ក្ដៅ​សុខដុមរមនា និង​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​កើត​ចេញពី​ទឹកចិត្ត​យោគយល់ និង​ចេះ​អធ្យាស្រ័យ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​ចេះ​ធ្វើ​ការងារ និង​ការ​ហ៊ាន​ទទួលយក រិះគន់ ដើម្បី​ស្ថាបនា និង​ពី​ការ​គោរព​ប្រតិបត្តិ​ច្បាប់​ទាំងអស់​គ្នា ។ សម្ដេច​បន្ថែម​ថា ប៉ុន្ដែ​មាន​ប្រវត្តិសាស្ដ្រ​មួយ​ដែល​មិន​អាច​ឲ្យ​កើត​មាន​សារ​ជា​ថ្មី​បាន​វិញ​បាន​ទេ នោះ គឺ​ការ​បែកបាក់​ជាតិ មាន​ប្រភព​ពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើ​ជា​ឧបករណ៍ ដើម្បី​សម្រេច​ផលប្រយោជន៍​ផ្ទាល់​របស់​ខ្លួន​ដោយ​ពុំ​គិត​ជោគ​វា​សេនា​របស់​ជាតិ ។

សម្តេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​មាន​ជំនឿ​ថា សង្គម​កម្ពុ​ជាមួយ​ដែល​មាន​លក្ខណៈ សេរី​បើកចំហរ និង​គោរព​តម្លៃ​មនុស្ស និង​ផ្ដល់​ប្រភព​គ្មាន​កំណត់​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​របស់​បុគ្គល​ម្នាក់​ៗ ក្នុង​ការ​ចូលរួម​ស្ថាបនា​ជាតិ ។ ជា​ពិសេស សម្រាប់​ស្រទាប់​យុវវ័យ​ដ៏​ច្រើន​កុះករ​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​គ្រប់​កម្រិត​ព្រមទាំង​បាន​ទទួល​នូវ​មរតក​ស្នាដៃ​ចំណោះ​ដឹង គំនិត​បញ្ញា រួម​ជាមួយនឹង​បទ​ពិសោធន៍​ពី​អ្នក​ជំនាន់​មុន និង​ដែល​កំពុង​បង្ហាញ​នូវ​ភាព​ស្វាហាប់ ក្នុង​ការ​បំពេញការងារ​គ្រប់​ផ្នែក​នៅ​ទូ​ទាំង​ប្រទេស​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ។

សម្តេច​បន្ថែម​ថា ជាមួយនឹង​ការ​ខិតខំ​ពុះពារ​ប្រឹងប្រែង​ឥត​សំចៃ​ក​កម្លាំងកាយ ចិត្ត​ប្រាជ្ញា និង​ស្មារតី ពិតជា​នឹង​សម្រេច​នូវ​គោលដៅ​ដ៏​ឧត្តុ​ង​ឧត្តម គឺ​ការ​កសាង​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្ដី​ស្រឡ​ញ់ ដោយ​គ្មាន​ការ​កើត​ឡើងជា​ថ្មី​នូវ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការ​បែកបាក់​ផ្ទៃក្នុង​ជា តិ​ដូច​ពេល​មុន​ទៀត​ទេ ។

សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​វិញ​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​ដែល​បាន​គាំទ្រ និង​ផ្តល់​ជំនួយ​ឧត្ត​ម្ភ​ដល់​កម្ពុជា​តាំងពី​គ្រា​លំបាក​បំផុត​រហូត​ដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ