ស្ទូច​ករណី​ចាស់​មិន​ទាន់​អស់​ផង មក​បុក​រះ​៣​គ្រឿង​ទៀង​ហើយ​នៅ​ជិត​យាយ​ម៉ៅ


ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​បាន​រង​របួសធ្ងន់​ស្រាល បន្ទាប់​ពី​ជួប​ហេតុការណ៍​រថយន្ត​បុក​រះ​បន្ត​គ្នា​៣​គ្រឿង​នៅ​ជិត​ដូន​ម៉ៅ​ពេ​ជ​និល ។ ហេតុការណ៍​រថយន្ត​បុក​គ្នា​៣​គ្រឿង​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែមករា ២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១០៦.១០៧ ចំណុច​អូរ​គគី ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ដែល​ស្រង់​សំដី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង ម៉ាក​ហី​យន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A- 6760 បើកបរ​ដោយ​ឈ្មោះ ឡាយ សុ​ភាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ដែល​ខូច​ចត​ទុក​លើ​ថ្នល់​កៅស៊ូ​ខាងស្តាំ​ដៃ​ក្បាល​ទៅ​ទិស​ខាងលិច ។

ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្វ៊ុ​យ​សូ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A- 1122 កន្ទុយ​រ៉ឺ​ម៉ក​ស្លាក​លេខ​ព្រះ​សីហ​នុ 4A- 1237 មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​គូថ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A- 6760 ដែល​បើកបរ​ដោយ​ឈ្មោះ ឡាយ សុ​ភាន់ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ម៉ាក​ហ្វុ​យ​សូ​នេះ​ក៏​ជ្រុល​ចង្កូត​រេ​មក​គន្លង​ផ្លូវ​ខាងឆ្វេង​ដៃ ហើយ​បន្ត​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 2C- 8818​បើកបរ​ដោយ​ឈ្មោះ សុខ លៀប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត បណ្តាល​អោយ អ្នកបើកបរ​រថយន្ត​ម៉ាក​ស៊ី​ណា​រង​របួសស្រាល និង​អ្នក​ជិះ​មាន ១- ឈ្មោះ Su Hang ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ចិន រង​របួសធ្ងន់ ។

២ ឈ្មោះ ហង់ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ទន្លាប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​រង​របួសធ្ងន់ ។ ៣- ឈ្មោះ អូន រ៉ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បេង ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង របួសធ្ងន់ ។​៤- ឈ្មោះ​សុខ សុ​វ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​រង​របួសធ្ងន់​។ ក្រោយ​បង្ក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ្វ៊ុ​យ​សូ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ តែ​ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ ស ចាន់​ធី ជា​អ្នកបើកបរ​អោយ​ក្រុមហ៊ុន HLH ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​កំណត់ហេតុ និង​ធ្វើការ​វាស់វែង
ចំពោះ​រថយន្ត​ដែល​ខូចខាត​មាន​ចំនួន​៣​គ្រឿង​ធ្ងន់​១ ស្រាល​២ រថយន្ត​(​ម៉ាក​ស៊ី​ណា​រង​ការ​ខូចខាត​ធ្ងន់ ) រថយន្ត​ម៉ាក​ហ្វ៊ុ​យ​សូ និង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​រង​ការ​ខូចខាត​ស្រាល ។

ករណី​នេះ​សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង ទៅ​រក្សា​ទុក​រង់ចាំ​អោយ​ភាគី​ទាំងអស់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ សមត្ថកិច្ច​បាន​លើក​ឡើង​ថា ទើបតែ​ស្ទូច​ករណី​ចាស់​រួច​ហើយ​ថ្មី​ៗ​មក​បុក​គ្នា​បន្ត​៣​គ្រឿង​ទៀត​ទាល់តែ​បាន​កន្លែង​កើតហេតុ​នៅ​សល់​តែ​៣០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ គឺ​ចូល​ទៅ​ដី​ព្រះ​សីហ​នុ​បាត់​ទៅ​ហើយ ។ ដោយ​មានការ​លើក​ឡើង​ថា ដើមឆ្នាំ​២០១៩​នេះ តំបន់​ដែល​គ្រប់គ្រង​ដោយ​យាយ​ម៉ៅ (​ជ្រោះ​ពេ​ជ​និល​) ពិតជា​កាច​ខ្លាំង​ណាស់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ