ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចេះ​តែ​សង្ស័យ​ឃើញ​ដើរ​បិណ្ឌបាត​ក្នុង​ផ្សារ​ដល់​ដឹង​ការ​ពិត​ក្លែង​ក្លាយ​​មែន

5 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​ប៉ូលិស​ក្រុង​សៀមរាបដោយ​មានការ​សង្ស័យពី​ប្រជាពលរដ្ឋក៏​បាន​ធ្វើការ​នាំ​ខ្លួន​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ខណៈ​កំពុង​ដើរ​បិណ្ឌបាត​នៅ​ក្នុង​ផ្សារប្រគល់​ឱ្យ​សមត្ថកិច្ច​យក​មក​កាន់​វត្តទេព​ពោធិ​វង្ស ហៅវត្ត​ថ្មី ហៅ​វត្ត​ក្បាល​ខ្មោច ដើម្បី​ឱ្យ​ព្រះសង្ឃ ឡា​ច លាង ព្រះ​អនុ​គុណ​ក្រុង​សៀមរាប…

ខេត្តសៀមរាប ​៖ ​ប៉ូលិស​ក្រុង​សៀមរាបដោយ​មានការ​សង្ស័យពី​ប្រជាពលរដ្ឋក៏​បាន​ធ្វើការ​នាំ​ខ្លួន​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ខណៈ​កំពុង​ដើរ​បិណ្ឌបាត​នៅ​ក្នុង​ផ្សារប្រគល់​ឱ្យ​សមត្ថកិច្ច​យក​មក​កាន់​វត្តទេព​ពោធិ​វង្ស ហៅវត្ត​ថ្មី ហៅ​វត្ត​ក្បាល​ខ្មោច ដើម្បី​ឱ្យ​ព្រះសង្ឃ ឡា​ច លាង ព្រះ​អនុ​គុណ​ក្រុង​សៀមរាប ត្រូវជា​ចៅអធិការ​វត្តនោះ​ដែរ ហើយ​ចៅអធិការ​វត្តក៏​សម្រេច​ឱ្យ​សឹករួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​បន្ត​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។

ហេតុ​ការ​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​នោះ​មាន​ធ្វើ​ឡើង​នា​វេលា​ម៉ោង​១៥​និង​៣០​នាទីសៀ​ល​ថ្ងៃ​ទី​៤​ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​សម្តេច​តេ​ជោ​ដើម​ក្រឡាញ់​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាន​ប្រាប់​ថា ដោយ​មានការ​សង្ស័យ​ពី​ប្រជាពលរដ្ឋថា មាន​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ដើរ​បិណ្ឌ​បាត្រក្នុង​ផ្សារ​សម្តេច​តេ​ជោ​ដើម​ក្រឡាញ់​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប និងដោយ​មានការ​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្តផង​ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ផ្សារ​សម្តេច​តេ​ជោ​ដើម​ក្រឡាញ់​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យក​មក​កាន់​វត្តទេព​ពោធិ​វង្ស ហៅ វត្ត​ថ្មី ហៅ​វត្ត​ក្បាល​ខ្មោច ដើម្បី​ឱ្យ​ព្រះសង្ឃ ឡា​ច លាង ព្រះ​អនុ​គុណ​ក្រុង​សៀមរាប ត្រូវជា​ចៅអធិការ​វត្ត នោះ​ដែរហើយ​ចៅអធិការ​វត្តក៏​សម្រេច​ឱ្យ​សឹករួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​បន្ត​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់មានទី​១-​ឈ្មោះ ឈៅ ស្រី​រ័​ត្ន​ ហៅ​ញ៉ា​ញ់ អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ និងទី​២-​ឈ្មោះ អឿ វត្ថា ហៅ​យ៉ា អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​។

សូម​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្នសង្ឃ​ក្លែងក្លាយ​ទាំង២រស់នៅ​ភូមិ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។ ​ក្រោយ​ពី​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់ត្រូវ​បាន​ព្រះ​អនុគណ​ក្រុង​សៀម​រាប ឡា​ច លាង បាន​ធ្វើ​ពិធី​ផ្សឹករួចប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ហើយ​ពួក​គេ​បាន​​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុង​ថា ពួក​គេ​ទាំង​២​នាក់​ពិតជា​បាន​ប្រព្រឹត្ត​ខុស​ពី​សាស​នា​ព្រះពុទ្ធដែល​ជា​សាសនា​រដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតប្រាកដ​មែន ដូច្នេះ​សូម​បងប្អូន​កុំ​យក​គំរូ​តាម​ពួក​ខ្ញុំ​ ។

បច្ចុប្បន្ន​ជនសង្ស័យដែល​ជា​សង្ឃ​ក្លែងក្លាយទាំង​២​នាក់ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុះ​រឿង​បញ្ជូន​ទៅ​តុលាការខេត្តដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ