ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រី​ស្រស់​ស្រែក​ឱ្យ​គេ​ជួយ​…​ផ្អើល​ទាំង​ពលរដ្ឋ​និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ នារី​ដ៏​ស្រស់​សោភា​ម្នាក់​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លង​ច្រើន ទៅ​លោតទឹក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ធ្នូ នៅ​ចំណុច​ស្ពាន​ព្រែក​សំរោង ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ នារី​ដ៏​ស្រស់​សោភា​ម្នាក់​ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​ដើរ​លង​ច្រើន ទៅ​លោតទឹក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ធ្នូ នៅ​ចំណុច​ស្ពាន​ព្រែក​សំរោង ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ។

នារី​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​ខាងលើ​ឈ្មោះ ជាតិ សុភ​ក្រ័​នាថ អាយុ​១៩​ឆ្នាំ មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​តា​ខ្មៅ​ថ្មី សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ឪពុក​ឈ្មោះ ហេង​សុ​ជាតិ​និង ម្តាយ​ឈ្មោះ ង៉ែត ច​ន្ថា មុខរបរ​លក់ដូរ ។

តាម​ការ​រៀបរាប់​ពី​នារី​ខាងលើ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ការ​ប៉ុនប៉ង​លោតទឹក​ពីលើ​ស្ពាន​សម្លាប់​ខ្លួន​នោះ គឺ​មុន​នេះ​២​ថ្ងៃ​ម្តាយ​នាង​បាន​ស្តីបន្ទោស​រឿង​ដើរ​លេង​ច្រើន​មិនសូវ​នៅផ្ទះ ។ ការ​ស្តីបន្ទោស​នោះ​ជា​រឿង​ដដែល​ពេក ដូច្នោះ​នាង​ទ្រាំ​ទទួលយក​លែង​បាន ទើប​សម្រេច​មក​លោតទឹក​ពីលើ​ស្ពាន​ព្រែក​សំរោង​ដើម្បី​ប៉ុនប៉ង​បញ្ចប់ជីវិត ប៉ុន្តែ​នៅ​ពេល​លោត​ចុះ​ទៅ​ក្នុង​ទឹក​មិន​បាន​ស្លាប់​ទេ បែរជា​អណ្តែត​ខ្លួន​តាម​ទឹក​ហូរ រហូត​ដល់​ទៅ​ខាងត្បូង​ស្ពាន​៣០០​ម៉ែត្រ នាង​ក៏​បាន​ស្រ​វេ​ស្រ​វ៉ា​ឡើងគោក និង​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​សង្គ្រោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​មាត់ទន្លេ​ឮ​សម្លេង​ចេញពី​ក្នុង​ទឹកទន្លេ​ទាំង​យប់ ក៏​បាន​ទៅ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ និង​កម្លាំង​កា​រិ​យា​ល​យ័​ចរាចរណ៍​ជើង​
ទឹក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាយ​គម​ន៍​សង្គ្រោះ​បន្ទាន់​ផង ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​រាយការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ភ្លាម និង​ស្រង់​នារី​រង​គ្រោះ​ឡើង​លើគោក ហើយ​បាន​នាំ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ និង​ណែនាំ​ឲ្យ​ឈប់​គិត​ខ្លី​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ