ធ្លាប់គំរាមញឹកញាប់…លុះដល់ថ្ងៃរសៀលស្រាប់តែប្រទះឃើញយ៉ាងរន្ធត់
- តាកែវ
ខេត្តតាកែវ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសជាមួយនឹងលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសព រកឃើញថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។
ក្រោយពីធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ