ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត TERRA «​ទៅ​កាន់​គ្រប់​ទីកន្លែង​ប្រកបដោយ​ផាសុកភាព​»

5 ឆ្នាំ មុន

​រាជធានី​ភ្នំពេ ញ​៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល…

​រាជធានី​ភ្នំពេ ញ​៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Nissan និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (​ម៉ា​ឡេ​ស៊ី​) ថ្មី​ៗ​នេះ​បាន​ដាក់​លក់​ជា​ផ្លូវការ​នូវ​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA នៅ​ក្នុង​កម្មវិធី​សម្ពោធ​ដោយ​មានការ​អញ្ជើញ​ជា​ឯកជន​កាលពី​ពេល​ថ្មី​ៗ​នេះ​។

​ក្រុមហ៊ុន TCMC នៅ​តែ​បន្ត​ដាក់​លក់​រថយន្ត​ស៊េរី​ទំនើប​ថ្មី​ៗ​ដែល​មាន​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិ​ជន​ក្នុង​ប្រទេស​កម្ពុជា ហើយ​រថយន្ត​ទំនើប​ចុង​ក្រោយ​ម៉ាក Nissan TERRA 7 កៅអី នឹង​ត្រូវ​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​រថយន្ត​បែប​ស្ប៉ត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ដូច្នេះ​សូម​ស្វែង​យល់​អំពី​លក្ខណៈ​ពិសេស​នៃ​រថយន្ត​ប្រភេទ​នេះ​។

​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA មាន​បំពាក់​ភ្លើង​ដឺ​មី (DRL) មាន​រាង​កោង​ពិសេស​ដែល​មិន​គ្រាន់តែ​ជា​ការ​រចនា​បែប​ស៊ី​វី​ល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ជូន​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​លើ​រថយន្ត​នេះ ដែល​ធ្វើ​ឱ្យ​រថយន្ត​ងាយ​នឹង​មើលឃើញ​ដោយ​អ្នកបើកបរ​ផ្សេង​ទៀត​នៅ​ពេល​បើកបរ ពេល​ថ្ងៃ ឬ​ក្រោម​អាកាសធាតុ​មាន​ចុះ​អ័ព្ទ និង​មាន​បំពាក់​ចង្កៀង​មុខ LED សម្រាប់​ការ​បើកបរ​នៅ​ពេល​យប់​ផង​ដែរ​។

​ដោយ​មាន​បំពាក់​សាក់​ស៊ី​គ្រោង​តួ​ច្រើន​ជាន់​ដោយ​ស្រោប​ប្រអប់ និង​មាន​ប្រវែង​ពេញលេញ រថយន្ត​ម៉ូ​ដែល​នេះ​អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​រលោង និង​ផ្លូវ​លំបាក​ដោយ​រក្សា​លំនឹង​បាន​យ៉ាង​ល្អ​។

​រថយន្ត​នេះ​ក៏​មាន​បំពាក់​ប្រព័ន្ធ​បូម​ក្រោយ​មាន​របុំ​រ៉ឺ​ស័​រ​ប្រាំ​តង់ និង​ភ្លៅ​កង់​ក្រោយ​យ៉ាង​រឹង​មាំ​ផង​ដែរ ដែល​ធ្វើ​​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ប្រកបដោយ​ផាសុកភាព​។ មុខងារ​អូស​ទាញ​កង់​ទាំង 4 ដោយ​ប្រព័ន្ធ​ប្ដូរ​លេខ​ពិសេស អាច​ឱ្យ​អ្នកធ្វើការ​ជ្រើសរើស​មុខងារ​មុខងារ​បើកបរ 2WD និង 4WD ដោយ​គ្រាន់​មួល​កុងតាក់​តែ​ម្ដង​ប៉ុណ្ណោះ​។ ដោយសារ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ​ហើយ ទើប ពាក្យស្លោក​របស់ Terra គឺ «​ទៅ​កាន់​គ្រប់​ទីកន្លែង​ប្រកបដោយ​ផាសុកភាព​»​។

ទោះបី​រថយន្ត​ផ្ទុក​មនុស្ស​ពេញ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ធានា​ថា រថយន្ត​មិន​ថមថយ​កម្លាំង​រត់​ឡើយ​ដោយសារ​រថយន្ត Nissan TERRA មាន​បំពាក់​ម៉ាស៊ីន 2.5L និង​លេខ​អូ​តូ 7 តង់​ដែល​មាន​ចង្កឹះ​លេខ​ដៃ (+/-) ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើន​ល្បឿន ប៉ុន្តែ​សន្សំ​សំចៃ​ប្រេង​បំផុត​។

​ចំណុច​ពិសេស​ដែល​ធ្វើ​ឱ្យ​អតិថិជន​ពេញចិត្ត​គឺ​កូនសោ​វៃឆ្លាត (i-Key) ដែល​មាន​ប៊ូ​តុង​ចុច​បញ្ឆេះ​រថយន្ត​ដ៏​ល្បីល្បាញ​របស់ Nissan ដែល​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អ្នកបើកបរ​ក្នុង​ការ​បើក​សោ​ចូល​ក្នុង​​រថយន្ត បញ្ឆេះ​រថយន្ត និង​បើកបរ​រថយន្ត​។ អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ប្រវែង​ផ្លូវ​លំបាក ល្បឿន​​ម៉ាស៊ីន សីតុណ្ហភាព​ខាងក្រៅ កុង​ទ័​រ​សាំង ព្រមទាំង​ព័ត៌មាន​ផ្សេង​ៗ​ទៀត​នៅ​លើ​តាប​ឡូ​ជំនួយ​ដល់​ការ​បើកបរ​ទំនើប (ADAD) ផង​ដែរ​។ អ្នក​អាច​បញ្ជា​ប្រព័ន្ធ​សំឡេង សឺ​រ៉េ​ប្រព័ន្ធ​បញ្ជា​បើកបរ ព្រមទាំង​ការ​ហៅ​ទូរ​សព្ទ​តាម Bluetooth ដោយ​ពុំ​ចាំបាច់​កាន់​ដៃ​ដោយ​ប្រើ​ប៊ូ​តុង​នៅ​លើ​ចង្កូត ដែល​នេះ​ពិតជា​ចំណុច​ពិសេស​មែនទែន​។

ការ​ធ្វើ​ដំណើរ​ពោរពេញ​ដោយ​ភាព​រីករាយ​នៅ​ក្នុង​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA ដោយ​អ្នក​ធ្វើ​ដំណើរ​ទទួល​បាន​នូវ​ផាសុកភាព​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ​ទាំង​ពីរ​ផ្នែក​នៅ​ខាង​មុខ រីឯ​ស្លាប​ខ្យល់​ខាងក្រោយ និង​ប្រព័ន្ធ​គ្រប់គ្រង​សីតុណ្ហភាព​កៅអីអង្គុយ​ខាងក្រោយ ក៏​ផ្ដល់​ផាសុកភាព​ដល់​អ្នក​រួម​ដំណើរ​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​ពិសេស​ គឺ​ប្រព័ន្ធ​កម្សាន្ត​ខាងក្រោយ​ទំហំ 10.1 អីុ​ញ កញ្ចក់​កាត់​បន្ថយ​សំឡេង​រំខាន និង​កន្លែង​ដាក់​ដប​ទឹក​ចំនួន 14 អាច​ឱ្យធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​រីករាយ​មិន​អាច​បំភ្លេច​បាន​។

​សូម​បញ្ជាក់​ថា យើង​មាន​ប៊ូ​តុង​ពិសេស​មួយ គឺ «ប៊ូ​តុង​បញ្ជា​កៅអីអង្គុយ​ដែល​អាច​កាច់​បត់ និង​កាច់​ទម្លាក់​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង» ដែល​អាច​បត់​កៅអី​ជួរ​ទី​ពីរ ដើម្បី​ឱ្យ​អ្នក​អង្គុយ​កៅអី​ជួរ​ទី​បី​ងាយស្រួល​ចេញចូល ដែល​បំពេញបន្ថែម​ដល់​ទ្វារ​ក្រោយ​ដែល​អាច​បើក​បាន​យ៉ាង​ធំ​ទូលាយ​។ រថយន្ត​ក៏​មាន​បំពាក់​កៅអីអង្គុយ​ខាង​​មុខ​គ្មាន​ទំនាញ ដែល​មានមុខ​ងារ​សឺ​រ៉េ​ប្រាំបី​យ៉ាង និង​មុខងារ​សឺ​រ៉េ​ចង្កេះ​ពីរ​យ៉ាង​សម្រាប់​អ្នកបើកបរ ព្រមទាំង​មានការ​សឺ​រ៉េ​បួន​យ៉ាង​សម្រាប់​អ្នកដំណើរ​នៅ​ខាង​មុខ​ផង​ដែរ​។​ អ្នក​អាច​មើលឃើញ​ច្បាស់​ថា រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA មាន​កន្លែង​សម្រាប់​អ្នកបើកបរ​ល្អ​ប្រសើរ មានគុណ​ភាព និង​ទំនើប​គ្រប់​កាលៈទេសៈ​ទាំងអស់​។

​អ្នក​ប្រាកដជា​ពេញចិត្ត​ជាមួយ​ទីធ្លា​កាន់តែ​ទូលាយ ដោយសារ​រថយន្ត SUV ប្រាំពីរ​កៅអី​ដែល​មាន​ម៉ូត​រចនា​ដូច​នៅ​ក្នុង​រោងកុន ស្រោប​ដោយ​ស្បែក​ល្អ អាច​បត់​បាន ងាយស្រួល​អង្គុយ និង​មាន​ទីធ្លា​ធំ​ងាយ​ស្រួល​អង្គុយ ដោយ​គួប​ផ្សំ​ជាមួយនឹង​កៅអី​ជួរ​ទី 2 អាច​រុញ​ទៅ​ជំ​ហៀ​ង​បាន 60:40 និង កៅអី​ជួ​ទី 2 បត់​បាន 50:50 ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​សម្រាប់​ទាំង​ផ្លូវ​ក្នុង​ទីក្រុង និង​ផ្លូវ​លំបាក​បែប​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​។

ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HSA) ៖ តាម​ពិត​ទៅ​… យើង​ពុំ​ទាន់​បញ្ចប់​ទៅ​លើ​ការ​អភិវឌ្ឍ​រថយន្ត Nissan TERRA នៅឡើយ​ទេ​។

រថយន្ត TERRA មិន​ត្រឹមតែ​មាន​រូបរាង​ស្រស់​ស្អាត និង​ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ក្នុង​ការ​បើកបរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​ផ្ដល់​សុវត្ថិភាព និង​ទំនុកចិត្ត​ដល់​អ្នកបើកបរ​ផង​ដែរ​។បច្ចេក​វិទ្យា​ច្នៃប្រឌិត​ថ្មី​នេះ មានឈ្មោះ​ថា ប្រព័ន្ធ​ប​ម្លា​ស់​ទី​ឆ្លាត​វៃ​របស់ Nissan ក្នុង​នោះ​រួម​មាន ការ​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​ធ្វើ​ចលនា​ទាត់ (​បើក​ឃ្លុប​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​​យើង​ទៅ​ដល់​ខាងក្រោយ​រថយន្ត ហើយ​យក​ជើង​ទាត់​កាង​ឃ្លុប​ក្រោយ​របស់​រថយន្ត​) ប្រព័ន្ធ​ព្រមាន​ពេល​ប្ដូរ​គន្លង (LDW) ជួយ​បង្កើន​សុវត្ថិភាព​តាម​រយៈ​ការ​ប្រាកដ​ថា អ្នក​អាច​ប្ដូរ​គន្លង​នៅ​ពេល​ដែល​អ្នក​មាន​​បំណង​ចង់​ប្ដូរ​ប​ណ្ណោះ​។

ប្រសិនបើ​ប្រព័ន្ធ​នេះ​រក​ឃើញ​ថា​អ្នក​ប្ដូរ​គន្លង នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​សញ្ញា​ព្រមាន​។ ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​ឆ្លាត​វៃ (i-AVM) របស់ Nissan ប្រើប្រាស់​កាមេរ៉ា​ចំនួន​បួន​ដោយ​ដំឡើង​ជុំវិញ​រថយន្ត TERRA ដើម្បី​អាច​ចាប់​រូបភាព​បាន 360 ដឺ​ក្រេ ជុំវិញ​រថយន្ត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចត​…. ឬ​ចត​នៅ​កន្លែង​ចង្អៀត ជា​ពិសេស​នៅ​ពេល​ដែល​អ្នកបើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​លំបាក ចំណែក​ប្រព័ន្ធ​ចាប់​វត្ថុ​កំពុង​​មាន​ចលនា (MOD) ក៏​ប្រើប្រាស់​កាមេរ៉ា​ទាំង​បួន​នេះ​ដើម្បី​ចាប់​រក​វត្ថុ​មាន​ចលនា​នៅ​ជុំវិញ​រថយន្ត​នៅ​កន្លែង​ចត ឬ​នៅ​ពេល​ចូល​ចត​យឺត​ៗ​។ បន្ទាប់​មក​ប្រព័ន្ធ​នេះ នឹង​លោត​សញ្ញា​ប្រាប់​អ្នកបើកបរ​ដោយ​រូបភាព សំឡេង និង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​។

​ជាង​នេះ​ទៅ​ទៀត លក្ខណៈ​ពិសេស​ផ្នែក​ស្ដង់ដា​សុវត្ថិភាព​របស់​រថយន្ត Nissan TERRA មាន​ដូច​ជា ប្រព័ន្ធ​ហ្វ្រាំង ABS (ABS) ហ្វ្រាំង​បែងចែក​កម្លាំង​អេ​ឡិច​ត្រូ​និក (EBD) ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង (BA) ការ​គ្រប់គ្រង​រថយន្ដ​បែប​ឌី​ណា​មិ​ក (VDC) សោ​សុវត្ថិភាព​ការពារ​កូន​ក្មេង និង​តួ​រថយន្ត​ដ៏​រឹង​មាំ (​រួម​បញ្ចូល​ទាំង​កន្លែង​ដែល​ងាយ​នឹង​រង​ការ​ប៉ះទង្គិច ដែល​បាន​រចនា​ឡើងជា​មួយ​កាប៊ី​ន​រឹង​មាំ​ខ្លាំង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ផ្ដល់​ការ​ការពារ​សម្រាប់​លោក​អ្នក និង​អ្នក​រួម​ដំណើរ​ជាមួយ​លោក​អ្នកផង​ដែរ​)​។

​យើង​សូម​ណែនាំ​រថយន្ត TERRA នេះ ព្រោះ​វា​ជា​រថយន្ត​ដែល​សម​ស្រប និង​ល្អ​ជាងគេ​ដោយសារ​មុំ​បាត​កាង​ខាង​មុខ​ធៀប​នឹង​បាត​កង់​មុខ​មាន​ទំហំ 32 ដឺ​ក្រេ មុំ​បាត​កាង​ខាងក្រោយ​ធៀប​នឹង​បាត​កង់​ក្រោយ​មាន​​ទំហំ 27 ដឺ​ក្រេ និង​ជើង​ក្រោម​របស់​វា​មាន​កម្ពស់ 225 mm ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូចខាត​ដោយសារ​ផ្លូវ​គ្រោះ ផ្លូវ​មិនល្អ និង​ការ​បើកបរ​ក្នុង​តំបន់​លិច​ទឹក​ផង​ដែរ​។

អតិថិជន និង​សាធារណជន​ដែល​ចាប់អារម្មណ៍​អាច​ជ្រើសរើស​រថយន្ត​ថ្មី​សន្លាង​ម៉ាក Nissan TERRA ដែល​មាន​ពណ៌​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ពណ៌​ត្នោត ពណ៌​ទឹកប្រាក់ ពណ៌​ទឹកមាស ពណ៌​ក្រហម ពណ៌​ខ្មៅ ពណ៌​ខ្មៅ ពណ៌​ទឹកប៊ិច ពណ៌​ប្រាក់ និង​ពណ៌​ស នៅ​សូ​រូ​ម​តាំង​រថយន្ត Nissan ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត​ម៉ាក Nissan ទាំងអស់ សូម​បើក​មើល​វែ​ប​សាយ​ត៍របស់​ក្រុមហ៊ុន Nissan Cambodia៖ website at www.nissan.com.kh/ ឬ​បើក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Nissan Cambodia៖ fb.com/CambodiaNissan/៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ