ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​ ​ស្លា.ប់​អភិបាល​រដ្ឋ​ និង​ស្វាមី

5 ឆ្នាំ មុន

ប្រទេស​ម៉ិុ​ក​ស៊ិក ៖ រដ្ឋាភិបាល​ម៉ិុ​ក​ស៊ិក​រាយការណ៍​ថា អភិបាល​រដ្ឋ​PUEBLA​របស់​​ម៉ិុ​ក​ស៊ិក លោកស្រី​MARTHA ERIKA ALONSO និង​ស្វាមី​ព្រឹទ្ធ​សមាជិក​RAFAEL MORENO បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នា​ភាគ​កណ្ដាល​ប្រទេស​។…

ប្រទេស​ម៉ិុ​ក​ស៊ិក ៖ រដ្ឋាភិបាល​ម៉ិុ​ក​ស៊ិក​រាយការណ៍​ថា អភិបាល​រដ្ឋ​PUEBLA​របស់​​ម៉ិុ​ក​ស៊ិក លោកស្រី​MARTHA ERIKA ALONSO និង​ស្វាមី​ព្រឹទ្ធ​សមាជិក​RAFAEL MORENO បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៤​ធ្នូ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នា​ភាគ​កណ្ដាល​ប្រទេស​។

តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិុ​ក​ស៊ិកលោក​MARCELO EBRARD​ដែល​អះអាង​ពី​ការ​ស្លាប់​របស់​អ្នក​ទាំង​ពីរ​សរសេរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​ប៉ុណ្ណោះ​ខ្ញុំ​បាន​ជួប​ជាមួយ លោក​MORENO នៅ​ព្រឹទ្ធសភា។

មនុស្ស​គ្រប់​គ្នា​ដែល​ស្គាល់​អ្នក​ទាំង​២​ដូច​ជា​យើង​ដែរ ពិតជា​មាន​ក្ដី​ក្រៀមក្រំ​។

កាសែត​ក្នុងស្រុក​REFORMA​រាយការណ៍​ថា លោកស្រី​MARTHA ERIKA ALONSO និង​លោក​MORENO​បាន​ស្លាប់ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​ពី​ទីក្រុង​POUEBLA​។

ប្រធានា​ធិបតី​ម៉ិុ​ក​ស៊ិក លោក​ANDRES MANUEL LOPEZ OBRADOR​ថ្លែង​ថា រដ្ឋាភិបាល​នឹង​ស៊ើ​ប​អង្កេត កំណត់​ប្រភព​នៃ​គ្រោះថ្នាក់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ