ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរ COSTA FORTUNA នាំ​ភ្ញៀវជិត​៤ពាន់​នាក់​ចូល​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យ​ថា​ដឹង​ថា នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០១៨ នាវា​ទេសច​ណ៍ COSTA…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យ​ថា​ដឹង​ថា នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០១៨ នាវា​ទេសច​ណ៍ COSTA FORTUNA បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​៤.០០០​នាក់ ចូល​ចត​កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ ។

នាវា COSTA FORTUNA មាន​សញ្ជាតិ​អ៊ី​តា​លី មាន​បណ្តោយ​ប្រវែង​២៧២.១៥​ម៉ែត្រ ទទឹង ៣៥.៥០​ម៉ែត្រ ជម្រៅ​ទឹក​៨​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ សាសន៍​ជិត​៤.០០០​នាក់ ចូល​តាម​ច្រក​កំពង់​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចំនួន ២,៧៩៥​នាក់ ស្រី​១៤៩៩​នាក់ មាន​៥៨​សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន​៩៧៥​នាក់ ស្រី​១៥០​នាក់ មាន​៣៥​សញ្ជាតិ ។

នាវា​COSTA FORTUNA​បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​ពី​ប្រទេស​សាំង​ហ្គា​ពួរ ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នាវា​មាន​គម្រោង​ចាក​ចេញពី​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ដដែល​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ ។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរ​COSTA FORTUNA​មាន​ច្រើន​សញ្ជាតិ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​មាន​សញ្ជាតិ​ច្រើន​ជាងគេ​មាន​ដូច​ជា​អុី​តា​លី​៧៤៥​នាក់ បារាំង ២៨២​នាក់ រ៉ូ​ម៉ា​នី​១០៥​នាក់ និង​មាន​ភ្ញៀវ​ទេសចរ​សញ្ជាតិ​ផ្សេង​ៗ​ទៀត ។

នាវា​ទេសចរណ៍​COSTA FORTUNA​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះ
សីហនុ ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​គំហុក នា​ពេល​បច្ចុប្បន្ន និង​ចំ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ