ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ខ្មែរ​ចូល​ទៅ​ថៃ​ខុសច្បាប់​ត្រូវ​បញ្ជូន​មក​វិញ​មាន​ខេត្ត​ណាខ្លះ?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទទួល​ពលករ​ខ្មែ​ខុសច្បាប់​ថៃ​ចាប់​បញ្ជូន​មក​វិញ ចំនួន​៥១​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទទួល​ពលករ​ខ្មែ​ខុសច្បាប់​ថៃ​ចាប់​បញ្ជូន​មក​វិញ ចំនួន​៥១​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​រយៈពេល​១​ថ្ងៃ​មាន​ចំនួន​៥១​នាក់ ស្រី​១៦​នាក់ និង​កុមារ​០៥​នាក់ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​មាន​ចំនួន​២០​នាក់ ស្រី​០៦​នាក់ កុមារ​២​នាក់ ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ មាន​ចំនួន​១៤​នាក់ ស្រី​០៣​នាក់ និង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​មាន​ចំនួន​០៦​នាក់ ស្រី​០៣​នាក់ និង​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​០៣​នាក់​ស្រី​០២​នាក់ ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​មាន​ចំនួន​០៨​នាក់ ស្រី​០២​នាក់ ក្មេង​០៣​នាក់ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ពលករ​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​រាល់ថ្ងៃ តែ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បញ្ជូន​ច្រើន​ជាង​សព្វមួយដង​ហើយ​ជា​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​រក និង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ទើប​ភាគី​ថៃ​ចាប់​បញ្ជូន​មក​វិញ ។

ដោយ​យោង​តាម​របាយការណ៍​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៨ ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ និង​សមាហរណកម្ម​ដែល​សហការ​ជាមួយ​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភាគី​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រយៈពេល​១​ខែ​មាន​ចំនួន​១.៦៣១​នាក់ ស្រី​៥៥៥​នាក់ កុមារ​២០៦​នាក់ កុមារី​៩៨​នាក់ ក្នុង​នោះ​បាន​សម្ភាសន៍​កុមារ​ចំនួន​៣៨​នាក់ មាន​ស្រី​២៥​នាក់ មាន​ក្មេង​កំព្រា​ចំនួន​០៥​នាក់ និង​កុមារ​ត្រូវ​បាន​គេ​ជួញដូរ​មាន​ចំនួន​០៩​នាក់ ស្រី​០៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ